ម៉ាឡេស៊ីរកឃើញថា ជនរងគ្រោះដោយមេរោគកូវីដ ១៩ ក្នុងប្រទេសខ្លួនមានអាយុចន្លោះពី២៦-៣០ឆ្នាំ និង៥៦-៦០ឆ្នាំ

ម៉ាឡេស៊ី៖ ការសិក្សាមួយបានបង្ហាញថា ភាគច្រើននៃជនរងគ្រោះដោយមេរោគកូវីដ ១៩ នៅក្នុងប្រទេសម៉ាឡេស៊ីគឺជាក្រុមមនុស្សដែលមានអាយុចន្លោះពី ២៦-៣០ ឆ្នាំ និង ៥៦-៦០ ឆ្នាំ។ របាយការណ៍មួយនេះត្រូវបានបង្ហាញជូនដោយលោកវេជ្ជបណ្ឌិត Datuk Dr Noor Hisham Abdullah ដែលជាអគ្គនាយកសុខាភិបាលនៃប្រទេសម៉ាឡេស៊ី។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា ជនរងគ្រោះដោយមេរោគកូវីដ ១៩ ដែលមានអាយុចន្លោះពី ២៦-៣០ ឆ្នាំមានចំនួន ១៨០ ករណី ហើយក្រុមជនរងគ្រោះទាំងនេះគឺជាសុទ្ធតែជានិស្សិតដែលទើបធ្វើដំណើរត្រលប់មកពីបរទេសវិញ។

ដោយឡែកសម្រាប់ជនរងគ្រោះដែលមានអាយុចន្លោះពី ៥៦-៦០ ឆ្នាំ មានចំនួនសរុបរហូតដល់ ១៨២ ករណីឯណោះ តែគេនៅទាន់ដឹងច្បាស់ថា​ ករណីនេះជារឿងគាប់ជួន ឬបណ្តាលមកពីមូលហេតុអ្វីឲ្យប្រាកដនោះទេ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ម៉ាឡេស៊ីមានករណីអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ៣ ៩៦៣ ករណី ស្លាប់ ៦៣ ករណី ជាសះស្បើយ  ១ ៣២១​ ករណី៕

អត្ថបទដែលជាប់ទាក់ទង