ឥណ្ឌូនេស៊ីប្ដេជ្ញានឹងផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជនទាំងអស់ មិនថាស្ថិតក្នុងតំបន់ដាច់ស្រយាលណាក៏ដោយ ឲ្យមានភ្លើងប្រើគ្រប់គ្រាន់ក្នុង ២០២០ នេះ

រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងនឹងវិនិយោគថវិកាយ៉ាងហោចណាស់ ១,២៦០ ពាន់លានរូពី (៧៦.១៤ លានដុល្លារ) ដើម្បីចំណាយទៅលើការផ្ដល់អគ្គិសនីដល់ភូមិដាច់ស្រយាលចំនួន ៤៣៣ ក្នុងខេត្តក្រីក្រចំនួន ៤ របស់ប្រទេសក្នុងឆ្នាំ ២០២០។ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាពេលថ្មីៗនេះលោកប្រធានាធិបតី Joko Widodo បានមានប្រសាសន៍ថា គម្រោងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជនទាំងមូលនៅឆ្នាំនេះ។

ក្រុមហ៊ុនអគ្គិសនីដែលគ្រប់គ្រងដោយរដ្ឋ PLN បានសន្យាថានឹងដាក់ពង្រាយបច្ចេកវិទ្យាថ្មីក្នុងការគូសផែនទីនិងផ្តល់អគ្គិសនីដល់ភូមិដាច់ស្រយាលចំនួន ៤៣៣ នៅ Papua, Papua ខាងលិច , Nusa Tenggara ខាងកើត និង Maluku។ ដោយកាលពីឆ្នាំមុនក្រុមហ៊ុននេះសម្រេចបាន ៩៨.៨៩% ទៅហើយ តែដោយសារពិបាកក្នុងការគ្រប់ដណ្ដប់បច្ចេកវិទ្យាក្នុងរយៈចម្ងាយចុងក្រោយ ដោយជួបនឹងឧបសគ្គក្នុងបញ្ជូនបណ្ដាញនៅក្នុងកោះធំបំផុតរបស់ពិភពលោកមួយនេះទោះបីជាយ៉ាងណាក្ដីប្រធានអង្គការ PLN លោក Zulkifli Zaini បន្ទាប់ពីកិច្ចប្រជុំបាននិយាយថា “ នៅពេលអ្វីៗវិលត្រឡប់មកដូចដើមវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ យើងនឹងអនុវត្តគម្រោងនេះ ហើយប្រសិនបើអាចធ្វើទៅបានយើងចង់បានភាគច្រើននៃភូមិចំនួន ៤៣៣ ដែលមានអគ្គិសនីប្រើប្រាស់នៅត្រឹមថ្ងៃទី១៧ ខែសីហាដែលជាទិវាឯករាជ្យរបស់ប្រទេសឥណ្ឌូនេស៊ី ”៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open