លោក ពេជ្រ ស្រស់ ប្រកាសចែកអំណោយជូនអ្នករត់ម៉ូតូឌុប ដែលខ្វះខាតពិតប្រាកដក្នុងកាលៈទេសៈដែលមេរោគCOVID-19កើតឡើងនៅប្រទេសកម្ពុជា
(ភ្នំពេញ)៖លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសចែកស្បៀងជូនអ្នករត់ម៉ូតូឌុបដែលរស់នៅទីក្រុងភ្នំពេញក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២៥គីឡូក្រាម
ដោយលោកបានបង្ហោះនៅក្នុងផេកផ្ទាល់ខ្លួនលោកនៅព្រឹកនេះថា៖ខ្ញុំសូមប្រកាសចែកស្បៀងដល់បងប្អូនអ្នករត់ម៉ូតូឌុបខ្វះខាតពិតប្រាកដ ១០០គ្រួសារ នៅក្នុងកាលៈទេសៈដែលមេរោគCOVID-19 វាយលុកនេះ ។សូមទាក់ទងចុះឈ្មោះតាមលេខនេះ ៖ 070 622 333បញ្ជាក់ក្នុង១គ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាមតែប៉ុណ្ណោះហើយអ្នករត់ម៉ូតូឌុបនៅភ្នំពេញ។
គួរបញ្ជាក់ផងដែរលោក ពេជ្រ ស្រស់ ធ្លាប់បានចែកអង្ករជូនប្រជាពលរដ្ឋបានពីរលើករួចមកហើយដោយកាលពីលើករួចមកហើយដោយកាលពីលើកទីមួយចែកជូនប្រជាពលរដ្ឋនៅខេត្តកណ្តាល ចំនួន១០០គ្រួសារ និងលើកទីពីរ ចំនួន ១៣០គ្រួសារនៅរាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២៥គីឡូក្រាម និងមាន មីនិង ត្រីខ ផងដែរ។