ត្រឹមតែ២៤ម៉ោង ប្រទេសមហាអំណាចលេខ១លើលោក មានករណីស្លាប់ដោយសារ COVID-19 ជិត២០០០នាក់, ចំនួនសរុបកើនដល់១២,៧៩៦នាក់ ខណៈប្រទេសធំៗ៣ទៀតមានករណីស្លាប់សុទ្ធលើសពី១ម៉ឺននាក់
(បរទេស)៖ បើយោងតាមគេហទំព័រពិភពលោក Worldometer គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។សហរដ្ឋអាមេរិក មានចំនួនអ្នកស្លាប់សរុបកើនដល់១២,៧៩៦នាក់ បន្ទាប់ពីមានអ្នកស្លាប់ថ្មីចំនួន១៩២៥នាក់ ។
ខាងក្រោមប្រទេសចំនួន៤ ដែលមានចំនួនមនុស្សស្លាប់ដោយសារជំងឺ COVID-19 លើសពីមួយម៉ឺននាក់
១៖ អាមេរិក ករណីឆ្លងកើនដល់ ៣៩៥,៧៣៩នាក់, ស្លាប់សរុប ១២,៧៩៦នាក់, ស្លាប់ថ្មី ១៩២៥នាក់
២៖ អេស្ប៉ាញ ករណីឆ្លងកើនដល់ ១៤១,៩៤២ករណី, ស្លាប់សរុប ១៤,០៤៥នាក់, ស្លាប់ថ្មី ៧០៤នាក់
៣៖ អ៉ីតាលី ករណីឆ្លងកើនដល់ ១៣៥,៥៨៦ករណី, ស្លាប់សរុប ១៧,១២៧នាក់, ស្លាប់ថ្មី ៦០៤នាក់
៤៖ បារាំង ករណីឆ្លងកើនដល់ ១០៩,០៦៩ករណី, ស្លាប់សរុប ១០,៣២៨នាក់, ស្លាប់ថ្មី១៤១៧នាក់