សម្តេចតេជោ ហ៊ុន សែន សុំអោយប្រជាកសិករបង្កើនការដាំដុះដំណាំអោយបានច្រើន ក្នុងស្ថានភាពនៃវិបត្តិជម្ងឺកូវីដ-១៩

ភ្នំពេញ)៖ ស្របពេលដែលវិស័យស្នូលជាច្រើន នៃសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងដាំក្បាលចុះយ៉ាងខ្លាំង ដោយសារតែបបញ្ហា កូវីដ-១៩ នោះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ វាអជាឱកាសកាលានុវត្តភាពរបស់វិស័យកសិកម្ម ខណៈដែល បច្ចុប្បន្ន រដ្ឋាភិបាលបានប្រកាសឲ្យត្រៀមស្ដុកទុកនូវស្បៀងអាហារ ពិសេសគឺអង្ករ អំបិល និងត្រីជាដើម។ សម្តេច ហ៊ុន សែនក៏បានអំពាវនាវឲ្យប្រជាកសិករបន្ដការពង្រីកការដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វឲ្យកាន់តែច្រើនថែមទៀត ដើម្បីបំពេញតម្រូវការក្នុងស្រុក ជំនួសការនាំចូល។
កម្ពុជាជា ប្រទេស កសិកម្ម ប៉ុន្តែ ជា រឿយៗ កសិករ ត្អូញត្អែរ អំពី ការខ្វះ ទីផ្សារ សម្រាប់ កសិផលរបស់ ពួកគាត់។

ថ្លែង នៅក្នុងសន្និសីទ សារព័ត៌មាន នាព្រឹក ថ្ងៃទី ០៧ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាន អំពាវនាវ ដល់ ប្រជាកសិករ ឲ្យមានការ ពង្រីកការដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារ ស្របពេលដែលបច្ចុប្បន្ននេះ ការនាំចូលផលិត ផល ទាំងនេះ ពី ប្រទេស ជិតខាងត្រូវ បាន បិទ ដូច្នេះវាឱកាសសម្រាប់ កសិករ ក្នុងស្រុក។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា «អំពាវនាវ ឲ្យប្រជាជន ជំរុញ ការដាំដុះ បន្លែ បង្ការ ផ្គត់ផ្គង់ ទីផ្សារ ក្នុង កាលៈទេសៈ ដ៏លំបាកនេះ ហើយពេលហ្នឹង គឺវាត្រូវប៉ាន់ ព្រោះអាមកពី ខាងក្រៅ វាអត់ចូលបាន! អញ្ចឹង ប្រជាពលរដ្ឋ ដាំឱកាសនេះ គឺល្អ ! ឥឡូវវា ជិតដល់ ដំណាក់ កាល ដែលត្រូវ ដាំហើយ បន្លែបង្ការ ចឹងបន្លែបង្ការ ការចិញ្ចឹមសត្វ ពងមាន់ ពងទា ផ្គត់ផ្គង់ ទីផ្សារ ក្នុងស្រុក។ ត្រីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទាំងត្រីងៀន ត្រីឆ្អើរ ប្រហុក ផ្អក! លេងឲ្យវាដល់ កម្រិត»។

សម្តេច បាន គូសបញ្ជាក់ទៀតថា នៅក្នុងកាលៈទេសៈនេះ អាចនឹង មាន វិស័យ មួយចំនួន រងផលប៉ះពាល់ ដូចជាវិស័យទេសចរណ៍ និងឧស្សាហកម្មជាដើម ប៉ុន្ដែ ពេលវេលានេះ វាគឺជាកាលានុវត្តភាព សម្រាប់ វិស័យកសិកម្ម កម្ពុជា ដែលកន្លងមក ធ្លាប់តែ មានកំណើនយឺត នឹងស្ទុះងើបឡើងវិញ។ សម្តេចបន្តថា នៅពេលខាងមុខនេះ គេ នឹងបាន មើលឃើញថា វិស័យកសិកម្ម អាចនឹងហក់ កើនឡើង ខ្លាំង ស្របពេល ដែល វិស័យ ផ្សេងទៀត ដែលធ្លាប់តែកើនឡើងនោះ នឹងត្រូវធ្លាក់ចុះ។

សូមបញ្ជាក់ថា បើតាម របាយការណ៍ របស់ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន បង្ហាញថា បើទោះបីជា កម្ពុជា កំពុងត្រូវជួបប្រឈមនឹងបញ្ហារីករាលដាលនៃបញ្ហា Covid-19 យ៉ាងក្ដី ប៉ុន្ដែ បើមើលទៅ លើការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទាំងផ្លូវការ និងក្រៅផ្លូវការ នៅក្នុងរយៈពេល ៣ខែ ដំបូង នៅឆ្នាំ២០២០នេះ សម្រេចបាន ៣លានតោន។ ក្នុងនោះ ការនាំចេញផ្លូវការសរុបមានជាង ១,៦ លានតោន ខណៈដែលការនាំចេញក្រៅផ្លូវការមានប្រមាណ១,៣ លានតោន។

បើតាមសម្តេចហ៊ុន សែន ថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បាន ប្រកាស បញ្ជា មិនឲ្យ នាំចេញ ត្រី ស្រូវ និងអង្ករស ផងដែរ ខណៈដែលអង្ករក្រអូប នៅតែបន្ដ នាំចេញបាន។ វិធានការ ទាំងនេះ គឺក្នុងគោល ដៅ ធានា សន្ដិសុខស្បៀងអាហារ អំឡុងពេល មានវិបត្តិ Covid-19 កំពុងកើតមាន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds