យន្តហោះអ៉ីស្រាអែលដំបូងដែលដឹកជំនួយ ជាគ្រឿងបរិក្ខាពេទ្យ២០តោន ចេញពីប្រទេសចិន

(តែលអាវីវ)៖ ជំនួយជាសម្ភារៈពេទ្យប្រមាណ ២០តោនរបស់ចិន ត្រូវបាននាំយកទៅដល់ប្រទេសអ៉ីស្រាអែលនាថ្ងៃចន្ទនេះ ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងជំងឺ COVID-19 នៅទីនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។

នាថ្ងៃចន្ទនេះយន្តហោះអ៉ីស្រាអែលមួយគ្រឿង ដឹកគ្រឿងបរិក្ខាពេទ្យទម្ងន់ ២០តោនពីប្រទេសចិន បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ប៊ិនហ្គួរៀន (Ben Gurion) នៃប្រទេសអ៉ីស្រាអែល។ វាជាយន្តហោះមួយគ្រឿងដំបូង ក្នុងចំណោមយន្តហោះសរុប ១១គ្រឿង នៃអាកាសចរណ៍អ៉ីស្រាអែល អែល អេល (El Al) ដែលត្រូវនាំយកសម្ភារៈពេទ្យចាំបាច់ចេញពីចិន ទៅកាន់អ៉ីស្រាអែល ដើម្បីជាផ្នែកនៃការជួយប្រយុទ្ធប្រឆាំងជំងឺឆ្លងរាតត្បាតជាសកល COVID-19។

គួរជម្រាបថា យោងតាមទិន្នន័យចុងក្រោយបំផុតពីវែបសាយ worldometers.info (ម៉ោង ០៤៖៣០នាទីល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០) អ៉ីស្រាអែលមានអ្នកឆ្លង COVID-19 សរុប ៨,៦១១នាក់ក្នុងនោះស្លាប់ ៥១នាក់ និងជាសះស្បើយ ៥៨៥នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds