ក្នុងពេលតែ២៤ម៉ោងនៅអាមេរិក មានអ្នកជំងឺ១,២០០នាក់ស្លាប់ ដោយសារជំងឺ COVID-19

(វ៉ាស៊ីនតោន)៖ សាកលវិទ្យាល័យអាមេរិក ចន ហបឃីនស៍ (John Hopkins) នៅថ្ងៃចន្ទនេះបានឱ្យដឹងថា អ្នកជំងឺ COVID-19 ប្រមាណ ១,២០០នាក់ បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាអត្រាស្លាប់ខ្ពស់ជាងគេបំផុត នៅលើសកលលោក។ នេះបើតាមការដកស្រង់ព័ត៌មាន នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។

បើតាមសាកលវិទ្យាល័យ John Hopkins ដែលមានមូលដ្ឋានៅទីក្រុង បាលធីម័រ (Baltimore) បូកទាំងតួលេខអ្នកស្លាប់ថ្មីខាងលើ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនដល់ ៩,៦៣៣នាក់ ខណៈករណីឆ្លងសរុបបានហក់ឡើងដល់ជាង ៣៣៧,០៧២ករណី បន្ទាប់ពីអ្នកឆ្លងថ្មី ២៥,០២៩នាក់ត្រូវបានរាយការណ៍។ ដោយឡែកអ្នកជំងឺសរុប ១៧,៩៧៧នាក់ទៀត ក៏បានជាសះស្បើយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds