GOOD NEWS: ៣ថ្ងៃជាប់គ្នាកម្ពុជា ពុំមានអ្នកឆ្លងជំងឺកូវីដថ្មីទេ មានតែជាសះស្បើយចំនួន៣នាក់ថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៥៣នាក់
(ភ្នំពេញ)៖ នៅថ្ងៃនេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋបន្តទៀតថា រយៈពេល៣ថ្ងៃជាប់គ្នាហើយ ពុំមានអ្នកឆ្លងជំងឺកូវីដថ្មីទេ មានតែករណីជាសះស្បើយចំនួន៣នាក់ថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៥៣នាក់។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៦១នាក់ នៃអ្នកឆ្លងសរុប១១៤នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល
ករណីជាសះស្បើយ៣នាក់ថ្មីទៀតនេះ មានបរុសជនជាតិម៉ាឡេស៊ី អាយុ៣៩ឆ្នាំ បុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ និងបុរសជនជាតិម៉ាឡេស៊ី អាយុ៤០ឆ្នាំ ដែលត្រឡប់មកពីធ្វើការសាសនា នៅស្រុកកងមាស ខេត្តកំពង់ចាម។ ពេលនេះ ពួកគេត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យខេត្តកំពង់ចាម ត្រឡប់ទៅផ្ទះវិញហើយ។