រដ្ឋមន្ត្រីក្រសួងការបរទេស ទទួលជួបមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ (UN)
ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ម៉ោង 11:18 AM
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ បានទទួលជួបលោកស្រីបណ្ឌិត Armida Salsiah Alisjahbana មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ (UN) ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកស្រី Armida Salsiah Alisjahbana គឺជាអគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៉ី និងប៉ាស៉ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP)៕
អត្ថបទ៖ សីហា