ទោះបីវៀតណាមរងផលប៉ះពាល់ដោយសារ Covid-19 ក៏ដោយតែកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍

(វៀតណាម)៖ របាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលបានចេញផ្សាយកាលពីថ្ងៃទី៣ ខែមេសា បានឲ្យដឹងថា ប្រទេសវៀតណាមនឹងទទួលបានកំណើនខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បើទោះបីជាបានរងនូវផលប៉ះពាល់ពីការរាត្បាតនៃវីរុស Covid-19 ក៏ដោយ។ នៅក្នុងរបាយនោះបានបង្ហាញថា ប្រទេសនេះនឹងទទួលរងនូវការធ្លាក់ចុះនៃតំរូវការពីដៃគូពាណិជ្ជកម្មនិងវិនិយោគសំខាន់របស់ខ្លួន។

ដោយកំណើនសេដ្ឋកិច្ចបានធ្លាក់ចុះដល់ ៣,៨ ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹង ៦,៨ ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្វើដំណើរនិងការរឹតត្បិតផ្សេងៗទៀតដែលរដ្ឋាភិបាលបានដាក់ចេញដើម្បីបន្ថយការរីករាលដាលនៃមេរោគនេះបណ្តាលឱ្យការប្រើប្រាស់ក្នុងស្រុកធ្លាក់ចុះ។ រោងចក្រនានាបានប្រមូលផ្តុំដំណើរការឡើងវិញ ប៉ុន្តែធាតុចូលរួមទាំងផ្នែកខ្សែសង្វាក់តម្លៃពិភពលោកកំពុងត្រូវបានបំផ្លាញ។

ដោយឡែកកំណើនក្នុងវិស័យកសិកម្មនៅគាំងទ្រឹង ដោយសារតំរូវការទាបសម្រាប់ការនាំចេញកសិកម្ម និងការលុកលុយពីការឡើងជាតិប្រៃនៅក្នុងដែនដីសណ្តរនៃទន្លេមេគង្គ។ អ្នកជំនាញរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបាននិយាយថា ដើម្បីគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចនៅដើមខែមីនារដ្ឋាភិបាលវៀតណាមបានទម្លាក់កញ្ចប់ជំនួយសង្គ្រោះចំនួន ១០.៨ ​​ពាន់លានដុល្លារនៃការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ និងបន្ថយអត្រាការប្រាក់ និងថ្លៃសេវា។

ជាមួយគ្នា​នេះរដ្ឋាភិបាលក៏បានដាក់ចេញនូវកញ្ចប់សារពើពន្ធដែលមានទឹកប្រាក់ចំនួន ១.៣ ពាន់លានដុល្លារអាមេរិកដែលកាត់បន្ថយពន្ធ និងថ្លៃសេវាសម្រាប់ក្រុមហ៊ុនដែលរងផលប៉ះពាល់ និងពន្យាពេលបង់ពន្ធផងដែរ។ យោងតាមការបោះពុម្ភផ្សាយសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ីឆ្នាំ ២០២០ មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់វៀតណាមនៅតែមានភាពធន់។ ប្រសិនបើជំងឺរាតត្បាតនៅតេបន្តវាយលុកក្នុងឆមាសទីមួយនៃឆ្នាំ២០២០ កំណើនគួរតែស្ទុះឡើងដល់ ៦.៨% នៅឆ្នាំ២០២១ ដែលជាការព្យាករណ៍ទុកមុនរបស់ធនាគារអភិវឌ្ឍន៍អាស៊ីសម្រាប់ប្រទេសវៀតណាមក្នុងឆ្នាំ២០២០ ហើយនៅតែរឹងមាំក្នុងរយៈពេលមធ្យម និងរយៈពេលវែង។

យ៉ាងណាមិញលោក Eric Sidgwick នាយកប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅប្រទេសវៀតណាមមានប្រសាសន៍ថា “ ទោះបីមានការថយចុះនូវសកម្មភាពសេដ្ឋកិច្ច និងហានិភ័យដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 ក៏ដោយក៏កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមត្រូវបានគេប៉ាន់ស្មានថានៅតែស្ថិតក្នុងកំរិតមួយខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ”។ ដោយមានកត្តាមួយចំនួនទៀតដែលបានជម្រុញសេដ្ឋកិច្ចដូចជា វណ្ណៈកណ្តាលដែលកំពុងរីកចម្រើន និងវិស័យឯកជនដែលមានភាពរឹងមាំ បរិយាកាសធុរកិច្ចរបស់ប្រទេសនៅតែបន្តធ្វើឱ្យប្រសើរឡើង រឹតតែពិសេស​ទៅទៀតនោះគឺ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនិងពហុភាគីមួយចំនួនធំដែលប្រទេសវៀតណាមទទួលបានដែលសន្យាថានឹងធ្វើឱ្យប្រសើរឡើងនូវការចូលទីផ្សារនឹងជួយឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះងើបឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open