GDP របស់ប្រទេសថៃ នឹងធ្លាក់ចុះ ៥.៣% ក្នុងឆ្នាំ ២០២០
(ថៃ)៖កំណើនសេដ្ឋកិច្ចថៃ រំពឹងនឹងកើនឡើង ២.៨% ក្នុងឆ្នាំ២០២០ ត្រូវបានធនាគារកណ្តាលថៃ ព្យាករណ៍ជាថ្មីម្តងទៀតថា នឹងធ្លាក់ចុះទៅវិញ ប្រមាណ ៥.៣ ក្រោយពីមានការផ្ទុះឡើងនៃមេរោគកូវីដ១៩ ហើយការធ្លាក់ចុះខ្លាំងជាងគេបំផុត គឺនៅក្នុងត្រីមាសទី ២នេះ។
លោក ដុនណា ខនថាប់ នាយក ជាន់ខ្ពស់ នៃនាយកដ្ឋានសេដ្ឋកិច្ច និង គោលនយោបាយនៅធនាគារកណ្តាលថៃបាន គូសបញ្ជាក់ថាសេដ្ឋកិច្ចថៃនឹងធ្លាក់ចុះគ្រប់ត្រីមាសទាំងអស់ក្នុងឆ្នាំ ២០២០ នេះដោយត្រីមាសទី២រងផលប៉ះពាល់ខ្លាំង ជាងគេហើយត្រីមាស ទី៣ និងទី៤ អាចនឹងមានការធ្លាក់ចុះស្តួចស្តើងមុននឹងមានភាពប្រសើរឡើងវិញនៅក្នុងឆ្នាំ ២០២១ ខាងមុខ ។
លោកបញ្ជាក់ថាការព្យាករណ៍យ៉ាងដូច្នេះគឺក្នុងករណីដែលបញ្ហា មេរោគ កូវីដ ត្រូវបានគ្រប់គ្រង បាននៅក្នុងត្រីមាសទី ២ នេះ ប៉ុណ្ណោះ ។ លើសពីនេះទៅទៀតវិបត្តិមេរោគកូវីដ ១៩ បានជះឥទ្ធិពលអាក្រក់បំផុតដល់វិស័យទេសចរណ៍និងការនាំចេញ ទំនិញរបស់ប្រទេសថៃនៅក្នុងឆ្នាំនេះដោយចាប់ពីពេលនេះរហូតដល់ដំណាច់ខែមិថុនានឹង គ្មានភ្ញៀវទេសចរណ៍បរទេស ចូល មកកម្សាន្តទៀតនោះទេដោយសារតែ វិធានការ បិទ ប្រទេស ទប់ស្កាត់ ការ រីក រាលដាល នៃ មេរោគ ដែល កំពុង អនុវត្ត ទូ ទាំង សកលលោក ។
ការធ្លាក់ចុះនូវចំនួនភ្ញៀវទេសចរណ៍គឺបន្តប៉ះពាល់ដល់គ្រប់ប្រភេទអាជីវកម្មដែលទាក់ទងទាំងអស់ដូចជាសណ្ឋាគារ ភោជនីយដ្ឋាននិងវិស័យដឹកជញ្ជូនជាដើមហើយអត្រាអត់ការងារធ្វើនឹងចាប់ផ្តើមកើនឡើងបន្ទាប់ពីសណ្ឋាគារជាច្រើនបិទទ្វារ ជា បណ្តោះអាសន្នហើយខ្លះទៀតគឺបិទទ្វាររហូតតែម្តង ។ អាជ្ញាធរថៃ រកឃើញ Covid-19 ថ្មីចំនួន ១៥ ករណី ភាគច្រើន គឺជាអ្នកដែលបានឆ្លងដែនដើរលេងនៅប៉ោយប៉ែត ហើយត្រឡប់ចូលប្រទេសថៃវិញលើស ពី នេះ ធនាគារកណ្តាល ថៃ បាន ព្យាករណ៍ ថាការនាំចេញទំនិញរបស់ថៃដែលរំពឹងនឹងកើនឡើង ០.៥% ក្នុងឆ្នាំនេះនឹងត្រូវធ្លាក់ចុះទៅវិញប្រមាណ ៨.៨% ឯណោះខណៈការនាំចូលទំនិញមកកាន់ថៃក៏ធ្លាក់ចុះដូចគ្នារង្វង់ ១៥% ។
ជាចុងក្រោយបើតាមការបញ្ជាក់ពីធនាគារកណ្តាល ថៃ គឺថា បើសិនជា ប្រជាជន ថៃ សហការ និង អនុវត្ត ទៅ តាម វិធានការ របស់ រាជរដ្ឋាភិបាល ជា ពិសេស ការ ធ្វើ ចំណាកស្រុក និង ការ រក្សា គម្លាត សង្គម (Social Distance) ពិត ណាស់ អត្រា ឆ្លង មេរោគ នឹង ត្រូវបាន គ្រប់គ្រងហើយ សេដ្ឋកិច្ច នឹង មានភាព ប្រសើរ ឡើងទៅ តាមនោះ ដែរហើយ ធនាគារកណ្តាល ថៃក៏បានព្យាករណ៍ដែរថាកំណើនសេដ្ឋកិច្ចរបស់ថៃនឹងអាចកើនឡើងប្រមាណ ៣% នៅ ក្នុង ឆ្នាំ ២០២១៕