លោក ពេជ្រ ស្រស់ ស្រក់ទឹកភ្នែកឈឺចាប់ជំនួសប្រជាពលរដ្ឋពេលដែលធនាគារមិនទាន់អនុគ្រោះ ក្នុងការបង់បំណុល អំឡុងពេលនៃវិបត្តិជម្ងឺកូវីដ១៩

(ភ្នំពេញ)៖តាមរយៈវីដេអូផ្សាយផ្ទាល់(Live)នៅលើគេហទំព័រផេកហ្វេសប៊ុករបស់លោក ពេជ្រស្រស់ ប្រធានគណបក្សជនកម្ពុជា មហាជនបានឃើញលោក ពេជ្រ ស្រស់ ស្រក់ទឹកភ្នែកពេលដែលនិយាយនឹកទៅដល់ការ Comment ពីបងប្អូនប្រជាពរដ្ឋនៅលើ Page Facebook របស់លោក ទាក់ទងទៅនឹងដំណោះស្រាយរបស់ធនាគារមួយចំនួនដែលមិនទាន់បានអនុវត្តទៅតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋរឿងបំណុលធនាគារ។

លោក ពេជ្រ ស្រស់ បន្តថា ពេលខ្លះលោកឈឺចាប់ជំនួសប្រជាពលរដ្ឋទៀតនៅពេលដែលពួកគាត់កំពុងតែជួបនូវវិបត្តិនៃជំងឺកកូវីដ១៩ នេះហើយអ្វីដែលសំខាន់លោកមិនអាចជួយអ្វីបានពីព្រោះលោកគ្មានសិទ្ធិអំណាចអ្វីទេ បានត្រឹមតែជួយផ្សព្វផ្សាយនិងអំពាវនាវទៅរដ្ឋាភិបាលតែប៉ុណ្ណោះ។

សូមជម្រាបថាទាក់ទងទៅនឹងការទាមទារឲ្យធនាគារជាតិអនុគ្រោះទៅដល់មីក្រូហិរញ្ញវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជានេះលោកពេជ្រស្រស់បានធ្វើការអំពាវនាវមុនគេដើម្បីសុំឲ្យធនាគារមីក្រូហិរញ្ញវត្ថុទាំងអស់ពន្យា ឬក៏ទម្លាក់នូវអត្រាការប្រាក់ឲ្យនៅទាប ដើម្បីចូលរួមដោះស្រាយ និងយោគយល់ទៅដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែប្រកបរបរអាជីវកម្មខ្នាតតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា នៅក្នុងអំឡុងពេលដែលពួកគាត់ជួបនូវវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩នេះ។

គួររំលឹកថា ក្រោយពីលោកពេជ្រ ស្រស់ អំពាវនាវ ឃើញថាធនាគារជាតិចាប់ផ្តើមដាក់ចេញវិធានការចំនួនបីដើម្បីទប់ទល់ការរីករាលដាល នៃវីរុស Covid-19 ក្នុងនោះផងដែរ ធនាគារជាតិនៃកម្ពុជា បានណែនាំដល់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ លើចំណុចមួយចំនួនដូចជា ទី១ ត្រូវបន្តផ្តល់ឥណទានឱ្យបានកាន់តែសកម្មដល់វិស័យអទិភាព ដើម្បីធានានិរន្តភាពអាជីវកម្មទាំងនោះ ទី២ រក្សាភាពទន់ភ្លន់តាមលទ្ធភាពជាក់ស្តែង តាមរយៈការពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយ និងពន្យារពេលនៃការសងប្រាក់ដើម និងការប្រាក់ ជាពិសេសចំពោះម្ចាស់អាជីវកម្មក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ និងវិស័យពាក់ព័ន្ធទេសចរណ៍ ជាដើម។ និងទី៣ បន្តតាមដាន និងដាក់ចេញវិធានការការពារការរីករាលដាលនៃវីរុស Covid-19 ទៅលើបុគ្គលិក និងអតិថិជន ដើម្បីធានាឱ្យបាននិរន្តរភាពប្រតិបត្តិកា ររបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាប្រក្រតី៕

លោក ពេជ្រ ស្រស់ ស្រក់ទឹកភ្នែកឈឺចាប់ជំនួសប្រជាពលរដ្ឋពេលដែលធនាគារមិនទាន់អនុគ្រោះ ក្នុងការបង់បំណុល អំឡុងពេលនៃវិបត្តិជម្ងឺកូវីដ១៩

Posted by Fast News on Friday, April 3, 2020

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open