លោក ពេជ្រ ស្រស់ ជាមនុស្សដំបូងគេដែលផ្ដើមឲ្យរាជរដ្ឋាភិបាលកាត់ប្រាក់ខែរបស់លោក ដើម្បីចូលរួមទប់ស្កាត់ជំងឺ COVID-19 នៅប្រទេសកម្ពុជា
(ភ្នំពេញ)៖ កំឡុងពេលដែលជំងឺ COVID-19 កំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា រយៈពេលប៉ុន្មានសប្ដាហ៍មកនេះឃើញថា រាជរដ្ខាភិបាលបានចូលរួមប្រយុទ្ធយ៉ាងខ្លាំងខ្លា ដើម្បីទប់ស្កាត់នៃជំងឺនេះកុំឲ្យបន្តចំលងទៅដល់ពលរដ្ឋបន្ថែមទៀត។
ហើយក្នុងនោះដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងជាលើកដំបូងក្នុងការផ្ដើមឲ្យរាជរដ្ឋាភិបាលកាត់ប្រាក់ខែរបស់លោក ក្នុងតួនាទីជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។
នេះបើយោងតាមសំណេរលើទំព័រហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដោយលោកថាលើកឡើងថា «ខ្ញុំសុំស្នើដល់រដ្ឋាភិបាលកាត់ប្រាក់ខែ នៃខ្ញុំ100% ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ទុកចូលរដ្ឋវិញគឺដើម្បីសន្សំថវិកាជាតិក្នុងការទប់ស្កាត់នូវមេរោគ COVID-19 នៅក្នុងកម្ពុជាហើយសូមចាប់ផ្តើមពីខែ 4-5-6ឆ្នាំ២០២០ ខាងមុខនេះតទៅ»។
សូមជម្រាបថាកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២២០២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែនក៏បានបរិច្ចាគនូវប្រាក់ខែរបស់សម្ដេចចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយបន្ទាប់មកក៏មានការចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលថ្នាក់ដឹកនាំសំខាន់ៗចូលរួមបរិច្ចាគថវិកាប្រាក់ខែរបស់ខ្លួនជាបន្តបន្ទាប់ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ នេះ ហើយនេះ ក៏ជាការបង្ហាញ
កម្លាំងសាមគ្គីខ្មែរជួយខ្មែរក្នុងគ្រាដែលខ្មែរមានអាសន្ន ដូចដែលពាក្យចាស់លើកឡើងថា« ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕