រដ្ឋាភិបាលថៃចេញបំរាមគោចរហាមមិនឲ្យពលរដ្ឋចេញពីផ្ទះនៅចន្លោះម៉ោង ១០យប់ ដល់ម៉ោង ៤ទៀបភ្លឺ

រដ្ឋាភិបាលបានដាក់បម្រាមគោចរហាមឃាត់ប្រជាជនទាំងអស់នៅទូទាំងប្រទេស ពីការចាកចេញពីផ្ទះរបស់ពួកគេចាប់ពីម៉ោង ១០យប់ ដល់ម៉ោង ៤ទៀបភ្លឺ ចាប់ផ្តើមនៅយប់ថ្ងៃសុក្រនេះ នៅក្នុងវិធានការថ្មីចុងក្រោយរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងវីរុស COVID-19។ ថ្លែងលើកញ្ចក់ទូរទស្សន៍នាល្ងាចថ្ងៃព្រហស្បតិ៍ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចានអូចា បានប្រកាសបម្រាមគោចរ ដែលមានប្រសិទ្ធភាពរហូតដល់មានការជូនដំណឹងបន្ថែម។

លោកនាយករដ្ឋមន្រ្តីបានអំពាវនាវឱ្យមានភាពស្ងប់ស្ងៀម និងបានសុំឱ្យសាធារណជនកុំស្តុកទុកអាហារ ព្រោះពួកគេនឹងនៅតែត្រូវបានអនុញ្ញាតឱ្យចេញទៅក្រៅនៅពេលថ្ងៃ ទោះបីជាពួកគេនឹងត្រូវប្រតិបត្តិការរក្សាគម្លាតក៏ដោយ។ សម្រាប់បុគ្គលិកពេទ្យ និងធនាគារ ក៏ដូចជាបុគ្គលិកដឹកជញ្ចូន ដែលដោះស្រាយទំនិញប្រើប្រាស់ ផលិតផលកសិកម្ម ផលិតផលឱសថ ការផ្គត់ផ្គង់ និងឧបករណ៍វេជ្ជសាស្ត្រ កាសែត ប្រេងឥន្ធនៈ ប្រៃសណីយ៍ ផលិតផលសម្រាប់នាំចេញ និងទំនិញនាំចូល ត្រូវបានរួចផុតពីការរឹតត្បិតបម្រាមគោចរនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open