អបអរសាទរ! ភ្នំដោះក្រមុំរបស់ខ្មែរ ក្នុង​ខេត្ត​មណ្ឌល​គិរី​ គ្រោងនឹងដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ និង​ពិភពលោក

រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​មណ្ឌល​គិរី​ លោក សី ទូ ​ថ្លែង​នៅ​ក្នុង​ទិវា​វប្បធម៌​ជាតិ​លើក​ទី​២១ នា​រសៀល​ថ្ងៃ​ទី ២៦ ខែ​មីនា ឆ្នាំ​២០១៩កន្លងទៅឲ្យដឹងថា រមណីយដ្ឋាន​ភ្នំ​ដោះ​ក្រមុំ​ ស្ថិត​នៅ​ក្រុង​សែនមនោរម្យ ​​ ​ខេត្ត​មណ្ឌល​គិរី​ ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​វប្បធម៌ គ្រោង​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​​ជាតិ និង​បេតិកភណ្ឌ​ពិភពលោក​​នៅ​ថ្ងៃ​ខាង​មុខ។​

សូមជម្រាបផងដែរថា ភ្នំដោះក្រមុំ មានទីតាំងនៅក្នុងភូមិដោះក្រមុំ ឃុំសុខដុម ស្រុកសែនមនោរម្យ ចម្ងាយ៣គម ពីទីរួមខេត្តមណ្ឌលគិរី ដោយជម្រាលភ្នំខាងត្បូងទល់នឹងប្រលានយន្តហោះ។ ភ្នំនេះ គ្របដណ្តប់ទៅដោយវាលស្មៅ ពីចង្កេះភ្នំរហូតដល់កំពូលភ្នំ។ ទិដ្ឋភាពភ្នំដោះក្រមុំ មានលក្ខណៈស្រដៀងគ្នាទៅនឹងភ្នំជាច្រើនទៀត ដែលមាននៅក្នុងស្រុកមនោរម្យ និង ស្រុកអូររាំង នៃខេត្តមណ្ឌលគិរី៕

សូមមើលរូបភាពខាងក្រោម៖

អត្ថបទ កែវ ច័ន្ទសុផាវរុណ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds