ធនាគារអេស៊ីលីដា ផ្ដល់លុយ ៣ពាន់ លានរៀល ដើម្បីជួយសង្គមជាតិ

(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រាប់គោលដៅមនុស្សធម៌ នៅក្នុងពេលតែមួយ ដោយបរិច្ចាគថវិកាសរុបចំនួន ៣០០០លានរៀល (ប្រហែល៧៥ម៉ឺនដុល្លារ) សម្រាប់ចូលរួមក្នុងកិច្ចការសង្គម និងមនុស្សធម៌។

បរិច្ចាគថវិកាសរុបចំនួន ៣០០០លានរៀល សម្រាប់ចូលរួមក្នុងកិច្ចការសង្គម និងមនុស្សធម៌ ដូចខាងក្រោម៖

១៖ ថវិកាចំនួន ៨០០លានរៀល សម្រាប់ចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

២៖ ថវិកាចំនួន២០០លានរៀល តាមរយៈសមាគមធនាគារនៅកម្ពុជា សម្រាប់ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

៣៖ ថវិកាចំនួន១២០០លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីទ្រទ្រង់ដល់ វិភាគទានសប្បុរសធម៌នៅកម្ពុជា។

៤៖ ថវិកាចំនួន ៨០០លានរៀល ជូនកាកបាទក្រហមកម្ពុជា ដើម្បីទ្រទ្រង់សកម្មភាព មនុស្សធម៌ និងជួយទ្រទ្រង់ដល់សកម្មភាពកាកបាទក្រហមកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds