ក្រសួងការងារ ៖ រោងចក្រ ចំនួន៩១ ហើយបានបិទទ្វារដោយសារវីរុសកូវីដ១៩
(ភ្នំពេញ)៖ អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: លោក ហេង សួរ បាននិយាយនៅថ្ងៃទី១ ខែ មេសា ឆ្នាំ ២០២០ នេះ ថារោងចក្រ ចំនួន ៩១ ហើយបានផ្អាកការងារដោយសារវីរុសកូវីដ១៩ ហើយក៏បានប៉ះពាល់ដល់ កម្មករ ចំនួនជាង ៦ម៉ឺន នាក់ ផងដែរ។ នេះ បើយោងតាមទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ។
លោក ហេង សួរ បាននិយាយថាចំនួនកម្មករដែលរងប៉ះពាល់មានប្រហែលជា ៦១៥០០ នាក់ហើយ រដ្ឋាភិបាល នឹង ផ្តល់ជាប្រាក់ខែចំនួនប្រមាណជា៣៨ដុល្លារក្នុងមួយខែដល់ពួកគាត់។
គួររំឭកថារដ្ឋាភិបាលធ្លាប់បានប្រកាសថាកម្មករដែលត្រូវបានព្យួរការងារនឹង ទទួលបានប្រាក់ ឧបត្ថម្ភ ៦០% នៃ ប្រាក់ ខែ គោល ១៩០ ដុល្លាររបស់ពួកគេដោយក្នុងនោះរដ្ឋនឹងផ្តល់២០%ចំណែកឯថៅកែរោងចក្រត្រូវផ្តល់បន្ថែម៤០% ទៀត។
គួររំលឹកថាកម្មករ-និយោជិតរោងចក្រកាត់ដេរនឹង “ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ ២០% នៃប្រាក់ខែ” តែ៤០%ទៀតពីថៅកែ កំពុងនៅស្រពិចស្រពិលកម្មករ-និយោជិតរោងចក្រកាត់ដេរនឹង“ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ ២០% នៃប្រាក់ខែ” តែ៤០%ទៀតពីថៅកែ កំពុងនៅស្រពេចស្រពិល។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជាហៅកាត់ថា GMAC បាន និយាយ នៅ ថ្ងៃ ទី១ ខែមេសា ឆ្នាំ ២០២០ ថា សម្រាប់ ខែ មេសា និង ឧសភា នេះ រោងចក្រ មិន មាន លទ្ធភាព បង់ ៤០ ភាគរយ បាន នោះ ទេ ដោយសារ ការលក់ សម្លៀក បំពាក់ នៅអាមេរិកអឺរ៉ុបនិងកាណាដាបានធ្លាក់ចុះយ៉ាង ខ្លាំង បន្ទាប់ពី មាន ការផ្ទុះ ឡើង នូវ មេរោគ កូវីដ ១៩។
លោក កាំង ម៉ូនីកា បាន និយាយ ដូច្នេះ ថា “ស្ថិត ក្រោមលក្ខខណ្ឌបច្ចុប្បន្ន កម្មករ និយោជិតទទួលបានប្រាក់ឈ្នួល ៤០ ភាគរយ នៃប្រាក់ឈ្នួលគោលពីនិយោជក។ ប៉ុន្តែ ដោយសារ រោងចក្រ អស់ សាច់ ប្រាក់អាចនឹងមានការផ្លាស់ប្តូរ បន្ទាប់ពី ចូលឆ្នាំថ្មីហើយយើងកំពុង អំពាវនាវ ឱ្យរដ្ឋាភិបាលចូលរួម ចំណែកក្នុងការជួយឧស្សាហកម្មរបស់យើង ឱ្យ រស់រាន ក្នុង រយៈពេល ខ្លី។”
លោក កាំង ម៉ូនីកាបានបន្តថា “បច្ចុប្បន្ន នេះ ជំងឺ រាតត្បាតនៃវីរុសកូវីដ១៩ មានសភាពធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិកសហភាព អឺរ៉ុប និង កាណាដា ដែល ជាទីផ្សារធំរបស់យើង។ រហូតមកដល់ ពេលនេះសហរដ្ឋ អាមេរិកមានចំនួន ២៨ ភាគរយ សហភាពអឺរ៉ុបមានចំនួន ៤៦ ភាគរយ និង កាណាដា ៨ ភាគរយនៃបរិមាណនាំចេញសរុបរបស់ កម្ពុជា៕”