សូមសរសើរ!! ម្ចាស់សំណង់ផ្ទះល្វែង ជឿន សារិទ្ធ បានបរិច្ចាកថវិកាផ្ទាល់ខ្លួន តាមរយៈ លោក ពេជ្រ ស្រស់ ដើម្បីជួយដល់ពលរដ្ឋខ្វះខាតក្នុងពេលជួបវិបត្តិជម្ងឺកូវីដ១៩

(ភ្នំពេញ)៖ លោក ជឿន សារិទ្ធ ម្ចាស់សំណង់ផ្ទះល្វែងជឿនសារិទ្ធ បានបរិច្ចាកថវិកាចូលរួមចំនួន 1000$ តាមរយៈលោក ពេជ្រ ស្រស់ ដើម្បីយកទៅធ្វើអំណោយសប្បុរសធម៌ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងអំឡុងពេលជួបវិបត្តិនៅជំងឺកូវីដ១៩។

តាមរយៈនៅលើគេហទំព័រហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា លោកបានបង្ហោះសារថ្លែងអំណរគុណដល់បណ្ដាសប្បុរសជនជាច្រើនដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមរយៈលោកផ្ទាល់ ដើម្បីឲ្យលោកមានលទ្ធភាពក្នុងកាតទិញអង្ករ ទិញត្រីខ ទិញមី ទុកចែកដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតនៅក្នុងអំឡុងពេលជួបវិបត្តិជំងឺ កូវិដ១៩។

ក្នុងនោះលោក ពេជ្រ ស្រស់ ក៏បានថ្លែងអំណរគុណដល់ម្ចាស់សំណង់ផ្ទះល្វែងជឿនសារិទ្ធ ដែលបានបរិច្ចាកថវិកាតាមរយៈលោក ដោយលោក ពេជ្រ ស្រស់ បានសរសេរថា « សូមអរគុណបង ជឿន សារិទ្ធ ជាម្ចាស់សំណង់ផ្ទះល្វែង ជឿន សារិទ្ធ ដែលបានចូលរួម 1000$ ជួយបងប្អូនខ្មែរយើងនៅក្នុងកាលៈទេសៈពលរដ្ឋជួបគ្រាអាសន្ននេះខ្ញុំជំនួសមុខឲ្យពលរដ្ឋដែលនឹងទទួលអំណោយនេះ សូមជូនពរបងឲ្យមានសុភមង្គលក្នុងក្រុមគ្រួសារបងប្រុស និងរកស៊ីមានបាន»។

សូមជំរាបថា បន្ទាប់ពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់  បានប្រកាសធ្វើអំណោយសប្បុរសធម៌ចែកជាអង្ករ និងមី ទៅដល់បងប្អូនប្រជាពលរដ្ឋដែលជួបវិបត្តិសេដ្ឋកិច្ចគ្រួសារក្នុងខណៈពេលដែលកម្ពុជាជួបនឹងជំងឺកូវីដ១៩នោះគឺមានបងប្អូនប្រជាពលរដ្ឋដែលមានទឹកចិត្តសប្បុរសធម៌ជាច្រើននាក់ បានបរិច្ចាកថវិកាផ្ទាល់ខ្លួនតាមរយៈលោក ពេជ្រ ស្រស់ ដើម្បីចូលរួមក្នុងសកម្មភាពសប្បុរសធម៌ក្នុងការចែកទៅដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតពិតប្រាកដនៅក្នុងប្រទេសកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds