ស្អាតហើយថែមទាំងមានចិត្តសប្បុរសធម៌ទៀត!!ម្ចាស់សំណង់ផ្ទះល្វែងល្អពិត បានបរិច្ចាកថវិកាផ្ទាល់ខ្លួន តាមរយៈ លោក ពេជ្រ ស្រស់ ដើម្បីជួយដល់ពលរដ្ឋខ្វះខាតក្នុងពេលជួបវិបត្តិជម្ងឺកូវីដ១៩
(ភ្នំពេញ)៖ លោក ជឿន មុន្នីរ៉ាក់ ម្ចាស់សំណង់ផ្ទះល្វែងល្អពិត បានបរិច្ចាកថវិកាចូលរួមចំនួន 500$ តាមរយៈលោក ពេជ្រ ស្រស់ ដើម្បីយកទៅធ្វើអំណោយសប្បុរសធម៌ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងអំឡុងពេលជួបវិបត្តិនៅជំងឺកូវីដ១៩។
តាមរយៈនៅលើគេហទំព័រហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា លោកបានបង្ហោះសារថ្លែងអំណរគុណដល់បណ្ដាសប្បុរសជនជាច្រើនដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមរយៈលោកផ្ទាល់ ដើម្បីឲ្យលោកមានលទ្ធភាពក្នុងកាតទិញអង្ករ ទិញត្រីខ ទិញមី ទុកចែកដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតនៅក្នុងអំឡុងពេលជួបវិបត្តិជំងឺ កូវិដ១៩។ ក្នុងនោះលោក ពេជ្រ ស្រស់ ក៏បានថ្លែងអំណរគុណដល់ម្ចាស់សំណង់ផ្ទះល្វែងល្អពិត ដែលបានបរិច្ចាកថវិកាតាមរយៈលោក ដោយលោក ពេជ្រ ស្រស់ បានសរសេរថា «សូមអរគុណលោក ជឿន មុន្នីរ៉ាក់ ម្ចាស់
សំណង់ផ្ទះល្វែងល្អពិត ដែលបានចូល
រួម 500$ ជួយបងប្អូនខ្មែរយើង»។
សូមជម្រាបថា បន្ទាប់ពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានប្រកាសធ្វើអំណោយសប្បុរសធម៌ចែកជាអង្ករ និងមី ទៅដល់បងប្អូនប្រជាពលរដ្ឋដែលជួបវិបត្តិសេដ្ឋកិច្ចគ្រួសារក្នុងខណៈពេលដែលកម្ពុជាជួបនឹងជំងឺកូវីដ១៩នោះគឺមានបងប្អូនប្រជាពលរដ្ឋដែលមានទឹកចិត្តសប្បុរសធម៌ជាច្រើននាក់ បានបរិច្ចាកថវិកាផ្ទាល់ខ្លួនតាមរយៈលោក ពេជ្រ ស្រស់ ដើម្បីចូលរួមក្នុងសកម្មភាពសប្បុរសធម៌ក្នុងការចែកទៅដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតពិតប្រាកដនៅក្នុងប្រទេសកម្ពុជា៕