ដល់កម្មវិធីកាត់​សក់ហើយ ស្រាប់តែខ្យល់កន្ត្រាក់​កួច​ប៉ើងរោងការ

ពោធិ៍សាត់ ៖ រឿងរ៉ាវហួសចិត្តអាណិតអាសូរ​ចំពោះគ្រួសារ​មួយដែល​កំពុងរៀបចំ​មង្គលការ​បែរ​ជាត្រូវ​ខ្យល់​កន្ត្រាក់ផាត់​រោង​ប៉ើងខ្ទេច និងបានធ្វើឲ្យផ្អើល​អស់អ្នកផងនេះ​កើតឡើង កាលពីវេលាម៉ោង ០២ និង៣០នាទី រសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ស្ថិត​ក្នុង​ភូមិ​ស្វាយស ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានកូនកម្លោះឈ្មោះ ហោ សារ៉ាត និង​កូនក្រមុំឈ្មោះ សៀម ធារី ។

ពលរដ្ឋដែលឃើញហេតុការណ៍នេះបានឱ្យដឹងទាំង​ញ័រមាត់ថា នៅមុនពេលកើតហេតុ ផ្ទៃមេឃមានពពកខ្មៅខ្មួលខ្មាញ់ប្រុងនឹងធ្លាក់ភ្លៀង ស្រាប់តែមួយសន្ទុះក្រោយមក​ក៏មាន​ខ្យល់បក់មកយ៉ាងខ្លាំង រហូតកួចដំបូលរោងការ ដែលរៀបនឹងសូត្រមន្តកាត់សក់ ប៉ើងទៅ​ជាប់​​នឹងបង្គោលភ្លើងខូចខាតអស់តែម្តងតែមិនបណ្តាលឲ្យមនុស្សរង​គ្រោះថ្នាក់​ឡើយ​ភ្លាមនោះ​​ដើមការ បានហៅអ្នកសង់រោងឱ្យរៀបចំឡើ​ងវិញដើម្បី​រៀបចំកម្មវិធី​បន្ត។

អត្ថបទ កែវ ច័ន្ទសុផាវរុណ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds