ពលរដ្ឋមានទឹកចិត្តសប្បុរសធម៌ជាច្រើននាក់បានផ្តល់ថវិកាចូលរួមជាមួយនឹង លោក ពេជ្រ ស្រស់ ដើម្បីធ្វើសប្បុរសធម៌ចែកអង្ករ និងមី ទៅដល់បងប្អូនប្រជាពលរដ្ឋកុំពុងជួបវិបត្តិជំងឺកូវីដ១៩

(ភ្នំពេញ)៖ បន្ទាប់ពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់  បានប្រកាសធ្វើអំណោយសប្បុរសធម៌ចែកជាអង្ករ និងមី ទៅដល់បងប្អូនប្រជាពលរដ្ឋដែលជួបវិបត្តិសេដ្ឋកិច្ចគ្រួសារក្នុងខណៈពេលដែលកម្ពុជាជួបនឹងជំងឺកូវីដ១៩នោះគឺមានបងប្អូនប្រជាពលរដ្ឋដែលមានទឹកចិត្តសប្បុរសធម៌ជាច្រើននាក់ បានបរិច្ចាកថវិកាផ្ទាល់ខ្លួនតាមរយៈលោក ពេជ្រ ស្រស់ ដើម្បីចូលរួមក្នុងសកម្មភាពសប្បុរសធម៌ក្នុងការចែកទៅដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបថាក្រោយពី លោក ពេជ្រ ស្រស់ បានបង្ហោះសារអរគុណទៅដល់ប្រជាពលរដ្ឋម្នាក់ដែលបានផ្ញើថវិកាចូលរួមជាមួយលោកចំនួន៥ដុល្លារ នៅលើគណនីហ្វេសប៊ុករបស់លោកនោះ ស្រាប់តែមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានសម្រុកផ្ញើថវិកាចូលរួមជាមួយលោកជាបន្តបន្ទាប់ តាមរយៈគណនី ABA រហូតដល់លោកទទួលបានទឹកប្រាក់រាប់ពាន់ដុល្លារក្នុងរយៈពេលដ៏ខ្លីនេះ  ដែលនេះបង្ហាញអំពីទឹកចិត្តខ្មែរស្រលាញ់ខ្មែរ  ខ្មែរចេះជួយគ្នាក្នុងគ្រាមានអាសន្នដ៏ពិតប្រាកដ។

លោក ពេជ្រ ស្រស់ ក៏បានសរសេរនៅលើគេហទំព័រដែលភ្ជាប់ជាមួយនឹង Account គណនីABA របស់អ្នកដែលបានបរិច្ចាគថវិកានោះជាបន្តបន្ទាប់ដែលអ្នកខ្លះចូលតិច អ្នកខ្លះចូលច្រើន រហូតដល់អ្នកខ្លះបរិច្ចាគរហូតដល់ជាងជាង៣ពាន់ដុល្លារឯណ្ណោះ។

សូមជំរាបថា  លោក ពេជ្រ ស្រស់ នឹងចែកជូនពលរដ្ឋដែលខ្វះខាត ចំនួន៣០០ គ្រួសារ ដោយក្នុងមួយគ្រួសារលោកនឹងឧបត្ថមជូននូវសម្ភារៈដូចជា អង្ករចំនួន ២៥គីឡូក្រាម និងមីចំនួនមួយកេស ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds