ប្អូនប្រុស តារាចម្រៀង សុន ស្រីពេជ្រ ទទួលបានការជួយឧបត្ថម្ភពីថ្នាក់ដឹកនាំតាមក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត្រ
(ភ្នំពេញ)៖ ក្រោយពីមានការអំពាវនាវដល់សប្បុរសជន ជួយដល់ប្អូនស្រីរបស់ខ្លួនរួចមក នៅពេលនេះ ប្អូនប្រុសរបស់តារាចម្រៀង សុន ស្រីពេជ្រ នៅថ្ងៃនេះ គឺទទួលបានការជួយជ្រោមជ្រែង ពីសំណាក់ថ្នាក់ដឹកនាំ ខណៈក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត បាននិងកំពុងតែយកចិត្តទុកដាក់ជួយព្យាបាល និងតាមដានគ្រប់ពេលវេលា។
ក្រុមគ្រូសាររបស់តារាចម្រៀង សុន ស្រីពេជ្រ បានឲ្យដឹងថា ពេលនេះប្អូនប្រុសរបស់នាង កំពុងសង្គ្រោះបន្ទាន់ និងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែដោយសារតែគ្រួសារគ្មានលទ្ធភាព ទើបរូបនាង បានចេញមុខអំពាវនាវស្វែងរកសប្បុរសជនជួយបន្ថែម ខណៈប្អូនប្រុសខ្វះឈាម និងប្លាកែតច្រើន។ យ៉ាងណាមិញរហូតមកដល់ថ្ងៃនេះ ប្អូនប្រុសរបស់តារាចម្រៀង សុន ស្រីពេជ្រ ត្រូវបានគេបង្ហើបថា ទទួលបានការយកចិត្តទុកដាក់ និងជួយឧបត្ថម្ភពីសំណាក់ថ្នាក់ដឹកនាំរបស់នាងហើយ ចំណែកគ្រូពេទ្យ ក៏បានជួយខ្នះខ្នែង ដើម្បីឲ្យស្ថានភាពជំងឺបានធូរស្រាលផងដែរ។
សូមបញ្ជាក់ថា តារាចម្រៀងអ្នកនាង សុន ស្រីពេជ្រ ដោយសារតែទ័លខ្លាំងពេក នាងដាច់ចិត្តស្រែកអំពាវនាវ សុំជំនួយពីសប្បុរសជន ទាំងលែងខ្មាស់អៀន ដើម្បីជួយដល់ជីវិតប្អូនប្រុស ដែលឈឺធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ និងកំពុងត្រូវការឈាម-ប្លាកែតយ៉ាងខ្លាំង។
មកទល់ពេលនេះ ការសុំអំពាវនាវ សុំជំនួយពីសប្បុរសជន របស់តារាចម្រៀងអ្នកនាង សុន ស្រីពេជ្រ ដើម្បីជួយជីវិតប្អូនប្រុស គេក៏សង្កេតឃើញមានការ ចូលរួមជួយផ្ដល់ជាជំនួយបន្តបន្ទាប់ ពីមិត្តអ្នកសិល្បៈ រួមទាំងមហាជនមួយចំនួនផងដែរ ជាពិសេសថ្នាក់ដឹកនាំរបស់នាងផ្ទាល់៕