កម្ពុជា សម្រេចអនុម័តគម្រោងវិនិយោគផលិតម៉ាស ខណៈទីផ្សារម៉ាសកំពុងកើនឡើងខ្លាំង

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចអនុម័តយល់ព្រមលើគម្រោងវិនិយោគបង្កើតរោងចក្រផលិតកាបូប និងម៉ាសគ្រប់ប្រភេទឲ្យក្រុមហ៊ុន HK BURLTEX MANUFACTORY ដែលគម្រោងបង្កើតរោងចក្រនេះ អាចចាត់ទុកថាជាការវិនិយោគផលិតម៉ាសជាលើកដំបូងនៅកម្ពុជាផងដែរ ស្របពេលដែលតម្រូវការម៉ាសក្នុងស្រុក និងពិភពលោកកំពុងមានការកើនឡើងខ្លាំង។

គម្រោងបង្កើតរោងចក្រផលិតម៉ាសថ្មីនេះ មានទីតាំងស្ថិតនៅក្នុង  សួនឧស្សាហកម្ម វឌ្ឍនៈ ២ អគារលេខ ៩ ផ្លូវជាតិលេខ៣ ភូមិព្រៃ សំព័រ  សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុន វិនិយោគ ប្រមាណជាង ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារ ៩១៥កន្លែងផងដែរ។

សូមជម្រាបផងដែរថា តាមការផ្សព្វផ្សាយ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅលើគេហទំព័រ ហ្វេសប៊ុករបស់ខ្លួន  បង្ហាញថា គិតត្រឹមដើមខែមីនា ឆ្នាំ២០២០ រាជរដ្ឋាភិបាល អនុម័ត គម្រោងវិនិយោគជិត ១ពាន់លានដុល្លារ និងបានផ្តល់ឱកាសការងាររាប់ម៉ឺនកន្លែង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds