ចូលរួមរំលែកទុក្ខផង! ម្ដាយរបស់សូដា នីតា ទទួលមរណភាពហើយក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
(ភ្នំពេញ)៖ ពិតជាដំណឹងមួយដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុត សម្រាប់ក្រុមគ្រួសារជាពិសេសនោះ គឺតារាសម្ដែង សូ ដានីតា តែម្ដង ខណៈម្ដាយរបស់នាង បានទទួលមរណភាពហើយ នៅវេលាម៉ោង ៥៖២០នាទីមុននេះ។
នេះបើតាមដំណឹងពីអ្នកជិតស្និតកញ្ញាសូដា នីតា បានឲ្យដឹងថា «ដំណឹងអកុសល អ្នកម្តាយរបស់ប្អូនស្រី សូ ដានីតា (So Danita) បានទទួលមរណៈភាពហើយ ក្នុងវេលាម៉ោង 5.20 នាទីមុននេះ ដូច្នេះសូមអញ្ជើញញាតិមិត្តបងប្អូនទាំងអស់ចូលរួមពិធីបុណ្យសពអ្នកម្តាយរបស់គាត់ផង»។
ដំណឹងនេះបានធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈ រួមទាំងមហាជន បានសម្ដែងនូវក្ដីសោកសៅ និងបានចូលរួមផ្ញើសាររំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់តារាសម្ដែង សូ ដានីតា ដែលបានបាត់បង់ម្ដាយជាទីស្រលាញ់៕