គណបក្សយុវជនកម្ពុជា អំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលកំពុងរាលដាលយ៉ាងឆាប់រហ័ស

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ គណបក្សយុវជនកម្ពុជា បានសេចក្ដីអំពាវនាវជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួម និងប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណា ដែលកំពុងរាលដាលយ៉ាងឆាប់រហ័ស ក្នុងពិភពលោក ជាពិសេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់គណបក្សយុវជនកម្ពុជា។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួនតែ០៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់១០៧នាក់ ខណៈមានអ្នកជាសះស្បើយថ្មីពីជំងឺកូវីដ១៩ចំនួន២នាក់ សរុបកើនដល់២៣នាក់ និងកំពុងសម្រាកព្យាបាល៨៤នាក់ នៃអ្នកឆ្លងសរុប១០៧នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds