សម្ដេច ហ៊ុន សែន អំពាវនាវឲ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ពន្យារពេលបង់ប្រាក់ និងកុំរឹបអូសផ្ទះសំបែងពលរដ្ឋបេីគ្មានលុយសង ខណៈកំពុងផ្ទុះកូវីដ១៩ ចេញផ្សាយ ថ្ងៃទី30 ខែមីនា ឆ្នាំ2020 (ភ្នំពេញ)៖នៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ នៅក្នុងឱកាសនៃការថ្លែងសន្និសីទសារព័ត៌មាននោះសម្តេចសូមអោយគ្រប់វិស័ឯកជន និងវិស័យឯកជនទាំងអស់ត្រូវមានការយោគយល់គ្នាក្នុងការប្រកបរបរអាជីវកម្ម ដើម្បីកាត់បន្ថយនូវការបង់ រៀងៗខ្លួន ដូចជាការពន្យានៃការបង់ការបង់ថ្លៃជួយផ្ទះ បង់ផ្ទះទិញ ដើម្បីចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសយើង ដែលកំពុងតែជួបបញ្ហានេះពេលខ្លីនេះ។