ក្រសួងសុខាភិបាល ស្នើសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកផ្សព្វផ្សាយប្រើឧបករណ៍តេស្តរហ័សរកជម្ងឺកូវីដ១៩
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវសូមកុំឲ្យប្រជាពលរដ្ឋប្រើប្រាស់នូវឧបករណ៍ តេស្តរកកូវីដ១៩ ដែលមានមហាជនមួយចំនួនបានផ្សព្វផ្សាយថាវាជាឧបករណ៍សម្រាប់ពិនិត្យរកនៅជម្ងឺកូវីដ១៩។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖បច្ចុប្បន្នមានការផលិតឧបករណ៍ធ្វើតេស្តរហ័សច្រើន តែរហូតដល់ពេលនេះ នៅមិនទាន់មានឧបករណ៍ធ្វើតេស្តរហ័សរកមរោគកូវីដ១៩ប្រភេទណាមួយ ដែលមានការបញ្ជាក់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនូវភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៅឡើយទេ។
ក្រសួងបន្ថែមថាពីព្រោះវាមានហៅថាប្រសិទ្ធភាពនៃការប្រើប្រាស់របស់វាទាបណាស់ មានអ្នកដែលមានវីរុសកូវីដ១៩ តែបែធ្វើទៅបែរទៅជាអវិជ្ជមាន តែអ្នកដែលមិនមានវីរុសកូវីដ១៩ តែបែរធ្វើទៅបែរជាវិជ្ជមានអញ្ចឹងកន្លែងនេះគ្រោះថ្នាក់ណាស់
ក្រសួងបានបញ្ជាក់ថា មានតែវិទ្យាស្ថានជាតិស្រាវជ្រាវសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលកំពុងប្រតិបត្តិការតាមបច្ចេកទេស និងគោលការណ៍ប្រតិបត្តិស្តង់ដាររបស់អង្គការសុខាភាពពិភពលោក ដែលមានការចេញលទ្ធផលទទួលស្គាល់ត្រឹមត្រូវ។
ក្រសួងសុខាភិបាល បានព្រមានថាអ្នកដែលផ្សព្វផ្សាយឧបករណ៍ធ្វើតេស្តបែបនេះគឺក្រសួងនិងចាត់វិធានការណ៍តាមផ្លូវច្បាប់ ប្រហែលជាស្អែកនេះក្រសួងនិងមានចេញសេចក្តីជូនព័ត៌មាន ស្តីពីការអំពាវនាវមិនឲ្យប្រជាពលរដ្ឋរបស់យើងប្រើប្រាស់នូវឧបករណ៍ប្រភេទនេះទេ។
ក្រសួងក៏បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធចូលរួមចាត់វិធានការតាមផ្លូវច្បាប់ជាធរមានយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចំពោះបុគ្គល ឬក្រុមហ៊ុនណា ដែលផ្សព្វផ្សាយឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដោយមិនមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
ការបកស្រាយនេះធ្វើឡើងក្រោយពេល មានការបង្ហោះតាមបណ្តាញសង្គមតាមរយៈលោក ហេង ឡុង បានបង្ហោះកាលពីយប់មិញនេះថា៖ខ្ញុំបានឆែកឆេររកជម្ងឺកូវីដខ្លួនឯងដោយផ្ទាល់លទ្ធផលចេញមកអវិជ្ជមាន យប់នេះនិងបង្ខំចនច័ន្ទលក្ខណាឆែកដែរហើយ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប ១០៣នាក់។ ក្នុងនោះព្យាបាលជា ២១នាក់ហើយ នៅសល់ ៨២នាក់ទៀត កំពុងសម្រាក់ព្យាបាល៕