ក្លិបបាល់ទាត់​លីគកំពូល LaLiga Valencia បានបង្ហាញពីការធ្វើតេស្តវិជ្ជមាន COVID-19 ចំនួន ២៥នាក់

(ម៉ាឌ្រីដ)៖ យោងតាមការចេញផ្សាយដោយ Marca នាថ្ងៃទី ២៧ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្លិបបាល់ទាត់អេស្ប៉ាញ Valencia ដែលស្ថិតក្នុងលីគកំពូល LaLiga បានបង្ហាញពីការធ្វើតេស្តវិជ្ជមាន COVID-19 កើនឡើងដល់ចំនួន ២៥នាក់​ ក្នុងចំណោមសមាជិកនៃក្លិប ក្នុងនោះមានកីឡាករប្រមាណ ១០នាក់ និងបុគ្គលិក ១៥នាក់។

កាលពីសប្តាហ៍មុនក្លិប Valencia បានធ្វើតេស្តវិជ្ជមានតែ ៥ករណីលើកសមាជិកក្រុមក្នុងនោមានកីឡាករតែ ៣រូប ដែលមានផ្ទុបមេរោគឆ្លង COVID-19 តែនៅពេលនេះបានចេញប្រកាសថា បានកើនឡើងដល់ទៅ ២៥ករណីបន្ថែមទៀត ហើយកីឡាករដែលបានឆ្លងមុនគេ ៣នាក់មាន Eliaquim Mangala, Ezequiel Garay និង Jose Gaya ក្នុងសមាជិកទាំង ២៥នាក់។

សម្រាប់បញ្ហានេះក្លិប Valencia បានបង្កើនការយកចិត្តទុកដាក់ទៅលើសមាជិកក្រុម ដោយបានឲ្យពួកគេនៅដាច់ដោយឡែកពីគ្នា ខណៈការប្រកួតចុងក្រោយរបស់ក្រុម Valencia បានបរាជ័យក្នុងការប្រកួតជាមូយក្រុម Atalanta នៃក្របខណ្ឌ Champions League ជើងទី២ដែលជាជំនួបបិទទ្វាកីឡដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds