អតីតមន្ត្រីជាន់ខ្ពស់របស់គណបក្ស “សង្គ្រោះជាតិ” ចំអកឲ្យលោក សម រង្សី

ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩​ ម៉ោង 05:09 PM

ភ្នំពេញ៖ លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើចំអក​ទៅ​កាន់​លោក​សម រ​ង្ស៊ី ថា ជា​មេដឹកនាំ​នយោបាយ​ដង្ហើមចង្រិត ។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី0​៨ ខែមេ​សា ឆ្នាំ២០១៩ ថា​«​ក្អេងក្អាង​ដូច​ក្អាត់​ក្នុង​ក្អម ។ មេដឹកនាំ​នយោបាយ​ដង្ហើមចង្រិត ខំ​ចំតិត​ផ្លុំ​សមុទ្រ​អោយ​កើត​រលក​ស៊ូ​ណា​មី ។ មាន​តែ​មនុស្ស​ប្រភេទ​សំរាម​ទេ ដែល​មិន​ខ្លាច​ការ​លិចលង់​ខូចខាត ហើយ​គាំទ្រ ជូនពរ​ការ​ហួច​ហៅ​ខ្យល់​របស់​មេដឹកនាំ​បំផ្លាញ​ខ្មែរ បំផ្លាញ​កម្ពុជា​មិន​ផុត​ផៅ​នេះ​» ។ ទន្ទឹមនឹង​នោះ​ដែរ​លោក​គង់ គាំ ក៏​បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ខ្មែរ និង​ពល​ទាហាន​ជា​កូនចៅ​ខ្មែរ​ពួក​គេ​មិន​ជឿ មិន​ធ្វើ​តាម​សម្តី​អ្នកប្រាជ្ញ​ដែល​ភ្លើ ហើយ​ភ្លើ​ទៀត គ្មាន​បាន​ភ្លឺស្វាង​ម្តងណា​សោះ​របស់​មេ​ក្លោ​ង​បរទេស និង​ក្រុម​ខ្មែរ​បំផ្លាញ​ជាតិ​ជំនាន់​នេះទេ ។

លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ

អត្ថបទ៖ សីហា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds