ប្រធានាធិបតី ចិន ព្រមទទួលនិយាយទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ
(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទទួលនិយាយទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តាមសំណូមពរ ដែលនេះបើយោងតាមការដកស្រង់ដោយកាសែតចិន CGTN។
មុននេះលោក ស៊ី ក៏បានពិភាក្សាជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក ពូទីន និងអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរពាក់ព័ន្ធនឹងករណីឆ្លងរាលដាលនៃវីរុសកូវីដ១៩។
គួររំលឹកដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក បានស្នើសុំការពិគ្រោះជាមួយប្រធានាធិបតី ចិន ខណៈវីរុសកូវីដ១៩ កំពុងវាយលុកសហរដ្ឋអាមេរិកកម្រិតដ៏ខ្ពស់បំផុត និងដោយសារតែមើលឃើញពីវិបត្តិសេដ្ឋកិច្ចចំពោះមុខ៕