ស្អាតហើយថែមចិត្តល្អទៀត!! អ្នកនាង ចោម ច័ន្ទ បានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួនចំនួន ១០០០$ ជូនដល់រដ្ឋាភិបាលដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជម្ងឺកូវីដ១៩

(ភ្នំពេញ)៖​ ប្រិយមិត្តប្រាកដជាស្គាល់ហើយ អ្នកនាង ចោម ច័ន្ទ(ត្រូវជាបងស្រីអ្នកនាង ដេនីក្វាន់) ដែលមានសម្រស់ស្រស់ស្អាតនិងតែងតែចូលចិត្តធ្វើអំពើមនុស្សធម៌តាមរយៈការជួយជនចាស់ជរា និងទុរគតជន និងការចែកអំណោយទៅដល់ក្នេងៗដែលរស់នៅតាមទីដាច់ស្រយាលផងដែរនោះ។

ដោយនៅមុននេះបន្តិច អ្នកនាង ចោម ច័ន្ទ បានចូលរួមបរិច្ចាកថវិការចំនួន ១០០០$ ចូលដល់រាជរដ្ឋាភិបាល ក្នុងការចូលរួមទប់ស្កាត់ជម្ងឺកូវីដ១៩ តមតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែណ

នេះបើតាមការបង្ហោះតាមគណនីហ្វេសបុក លោក ហេង ឡុង ដែលជាប្រធានសមាគមសិល្បះ បានបង្ហោះថា៖ សូមគោរពអរគុណដល់អ្នកនាង ចោម ច័ន្ទ (បងស្រី ដេននីក្វាន់) ដែលបានបរិច្ចាគទឹកប្រាក់ 1,000ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៩៨នាក់ មានស្ត្រី២៥នាក់ និងបុរស ៧៣នាក់។ ក្នុងចំណោមអ្នកកើតជំងឺកូវីដ៩៨នាក់នេះ ត្រូវបានព្យាបាលឱ្យជាសះស្បើយចំនួន ១១នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds