BREAKING NEWS:ថ្ងៃទី២៦នេះក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន០២ករណីថ្មីទៀត ដែលធ្វើឲ្យអ្នកឆ្លងសរុបចំនួន៩៨នាក់

(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០២នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់៩៦នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន១១នាក់ គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ។នេះបើតាមអង្គភាព Fast news ទទួលបាននៅមុននេះបន្តិច។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ទី២៦ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប៩៨នាក់ក្នុងនោះមានជាសះស្បើយចំនួន ១១នាក់ហើយ

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមការងាររបស់ខ្លួន កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីបន្តទៀត ហើយនឹងបន្តជម្រាបជូនប្រជាពលរដ្ឋ ប្រសិនបើមានករណីវិជ្ជមានកូវីដ១៩ ថ្មីណាផ្សេងទៀត៕

Image may contain: textImage may contain: text

Image may contain: textImage may contain: textNo photo description available.Image may contain: stripes and textImage may contain: textNo photo description available.

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open