បារាំងបានយក យន្តហោះពិសេសផ្តាច់មុខមួយ មកដឹកពលរដ្ឋរបស់ខ្លួនជាង ៤០០នាក់ ដែលកំពុងជាប់គាំងនៅកម្ពុជា

ភ្នំពេញៈ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានសម្រេចជួលយន្តហោះពិសេស ដឹកជញ្ជូនពលរដ្ឋរបស់ខ្លួន ដែលជាភ្ញៀវទេសចរជាង៤០០នាក់ កំពុងជាប់គាំងនៅកម្ពុជា ហោះហើរទៅកាន់ក្រុងដូហា ប្រទេសកាតា។

តាមរយៈមន្រ្តីបម្រើការងារនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ បានប្រាប់ឱ្យដឹងនៅល្ងាច ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះថា ស្ថានទូតបារាំងប្រចាំកម្ពុជា បានជួលយន្តហោះពិសេស មកពីក្រុមហ៊ុនអាកាសចរណ៍កាតា ដើម្បីដឹកជញ្ជូនអ្នកទេសចរបារាំងជាង៤០០នាក់ដែលកំពុងជាប់គាំងនៅកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងដូហា ប្រទេសកាតា។

មន្រ្តីរូបនេះបានបញ្ជាក់ថា “នេះគឺជាជើងហោះហើរពិសេស ដែលស្ថានទូតបារាំងប្រចាំនៅទីក្រុងភ្នំពេញ បានជួលពីក្រុមហ៊ុនអាកាសចរណ៍ អារ៉ាប់ (កាតា) ដើម្បីដឹកជ្ញជូនអ្នកទេសចរចំនួនជាង៤០០នាក់ ដែលជាប់គាំងនៅកម្ពុជាទៅកាន់ដូហា”។

តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ម្សិលមិញ​នេះ មន្ត្រីរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសម្របសម្រួលឱ្យមិត្តម៉ាឡេស៊ី បញ្ជូនយន្តហោះពិសេសមួយគ្រឿង មកទទួលជនជាតិរបស់គាត់ដែលជាប់នៅកម្ពុជាចំនួន១១១ នាក់ ដោយសារតែការលុបគ្រប់ជើងហោះហើរទាំងអស់តាមបទបញ្ជារគ្រប់គ្រងការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ី៕

Image result for katar airways

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds