អ្នកនាង ខាត់ សុឃីម ស្នើរសុំធនាគារ២ចំណុច បើសិនជាធនាគារមិនពន្យាពេលក្នុងការបង់បំណុល ព្រោះអ្នកនាងត្រូវបានបាត់បង់ការងារជាច្រើនខណះពេលដែល កម្ពុជាកំពុងជួបជម្ងឺកូវីដ១៩
(ភ្នំពេញ)៖ អ្នកនាង ខាត់ សុឃីម ជាតារាកំប្លែងដែលមានវោហារ ចាក់ទឹកមិនលិចបានបង្ហោះសារ ស្នើរសុំទៅធនាគារតែ២ចំណុច បើសិនជាធនាគារមិន ពន្យាក្នុងការបង់បំណុល ព្រោះអ្នកនាងត្រូវបានបាត់បង់ការងារជាច្រើនខណះពេលដែលការរាតត្បាតជម្ងឺ កូវីដ១៩ ។
បើយោងតាមគណនីហ្វេសប៊ុករបស់តារាកំប្លែង ខាត់ សុឃីម ទើបតែបានបង្ហោះរូបភាពជាច្រើនសន្លឹកទៀតដោយប្រកាសថា “ផ្ទះជួលរបស់ខ្ញុំធ្វើការ បញ្ចុះតម្លៃ50%15$ 015225221” ដោយប្រកាសបញ្ចុះតម្លៃបែបនេះធ្វើឱ្យតារាស្រីរូបនេះទទួលការគាំទ្រយ៉ាងខ្លាំង។ បន្ទាប់មកទៀត តារាស្រីសម្តីចាក់ទឹកមិនលេចរូបនេះ កាលពីព្រឹកមិញ ក៏បានរៀបរាប់យ៉ាងវែងអន្លាយថា៖
“ចាប់ផ្តើមមានអារម្មណ៍ថាស្មុគស្មាញហើយ! មួយជីវិតមិនចេះនៅទំនេរទេ ទោះឈឺក្តីក៏ខ្ញុំនៅតែទ្រាំទៅធ្វើការដែរដើម្បីជីវិត តែដល់ពេលកូវីដវាយលុកការងារទាំងអស់ត្រូវបានផ្អាក តែលោកធនាគារមិនបានផ្អាកទេ ចឹងជម្រើសរបស់ខ្ញុំគឺមានតែស្នើរសុំទៅធនាគារតែព២ចំណុចទេបើសិនមិនអាចពន្យាការបង់បានខណៈខ្ញុំបាត់បង់ចំណូល
_ទី1៖ អាចយកដីផ្ទះខ្ញុំទៅលក់ឡៃឡុងចុះឱ្យរួចគ្នាទាំងពីរធនាគារ ដែលដីខ្ញុំតំលៃលើសបំណុលនៅឡើយ
_ទី2៖ ហាមដាក់ Black List ឈ្មោះខ្ញុំក្នុងCBCដាច់ខាតព្រោះក្នុងកាលៈទេសៈប្រទេសជួបកល្យយុគ្គ (គ្មានចំណូលតែនៅចំនាយ)
ហេតុដូចនេះសូមអស់លោកធនាគារទាំងឡាយធ្វើតាមការគួរចុះ តែប្រវត្តិ Credit ខ្ញុំបានបង់ធនាគារកន្លងមកគឺល្អទាំងអស់ ដូច្នេះដំណាក់កាលនេះតាមដំណើរចុះ! គ្មាននរណាចង់ទេ!សូមអរគុណ ” ក្រោយការបង្ហោះបែបនេះគេឃើញមានអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិយោបល់ផ្សេងៗគ្នាជាច្រើន៕