ចាប់ពីស្អែកតទៅ រុស្សីនឹងបិទរាល់ជើងហោះហើរទាំងអស់ ដើម្បីបង្ការការឆ្លងជម្ងឺកូវីដ-១៩
(រុស្សី)៖ រុស្ស៊ីនឹងបញ្ឈប់រាល់ជើងហោះហើរអន្តរជាតិចាប់ពីថ្ងៃសុក្រ (ថ្ងៃទី២៧ ខែមីនា) តទៅ ដែលការបិទនេះត្រូវបានប្រកាសតាមរយៈសេចក្ដីសម្រេចរបស់រដ្ឋាភិបាលស្ដីពីវិធានការទប់ស្កាត់ការផ្ទុះឡើងវីរុសកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន CNA។
សេចក្ដីសម្រេច ដែលបានចេញកាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាឱ្យអាជ្ញាធរអាកាសចរណ៍បញ្ឈប់រាល់ជើងហោះហើរទូទៅ និងជើងហោះហើរពិសេស លើកលែងតែជើងហោះហើរត្រៀមសម្រាប់ជម្លៀសពលរដ្ឋរុស្ស៊ីពីក្រៅប្រទេស។
ដូចបណ្ដាប្រទេសឯទៀតដែរ រុស្ស៊ីបានប្រកាសឱ្យផ្អាកដំណើរការរោងកុន សាលារៀន កន្លែងកម្សាន្ដ ដើម្បីជៀសវាងការជួបជុំកកកុញ ខណៈពលរដ្ឋ ដែលមានវ័យចាប់ពី ៦៥ ឆ្នាំ ឡើងត្រូវបានបង្គាប់ឱ្យនៅក្នុងផ្ទះ៕