លោក ពេជ្រ ស្រស់ គាំទ្រសម្តេចនាយករដ្ឋមន្រ្តីកម្ពុជាស្នើអង្គព្រះមហាក្សត្រដាក់ប្រទេស កម្ពុជាស្ថិតក្នុងភាពអាសន្ន

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាណិគ្រោះ និង ផ្ដល់យោបល់ បានបង្ហាញចំហរគាំទ្រសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ស្នើអង្គព្រះមហាក្សត្រដាក់ប្រទេសកម្ពុជាស្ថិតក្នុងភាពអាសន្ន ដោយលោក មើលឃើញថា៖ ចំនួនអ្នកឆ្លងនូវមេរោគ COVID -19 កាន់តែកើន
ឡើងនៅក្នុងប្រទេសកម្ពុជាយើងដូច្នេះគឺគួរដល់ពេលដាក់ប្រទេសកម្ពុជាស្ថិតក្នុងភាពអាសន្នហើយដើម្បីទប់ស្កាត់ការរីករាលដាលនូវមេរោគ COVID-19 កាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជា នៃយើង។ នេះបើយោងតាមសារសរសេរលើបណ្ដេញសង្គមហ្វេសប៊ុករបស់ លោក ពេជ្រ ស្រស់ផ្ទាល់ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។

សូមជម្រាបថា កាលពីម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា សម្ដេចកំពុងពិចារណា ក្នុងការទូលថ្វាយសូមព្រះរាជានុញ្ញាត ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីដាក់ប្រទេសឲ្យស្ថិតនៅក្នុងគ្រាមានអាសន្ន ខណៈដែលជំងឺកូវីដ១៩ កំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង
Open