ពាក់កណ្តាលអាធ្រាតនេះ ប្រទេសថៃនិងអនុវត្តច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន រហូតដល់ថ្ងៃទី៣០ ខែមេសា
(ថៃ)៖ច្បាប់ស្តីពីការដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះ និងចាប់ផ្តើម នៅពាក់កណ្តាលយប់ថ្ងៃពុធ ទី២៥ មីនានេះហើយមានសុពលភាព រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។
ច្បាប់នេះ ហាមឃាត់ជនបរទេសទាំងអស់ ហាមចូលនៅគ្រប់ច្រកទាំងអស់ លើកលែងតែអ្នកនាំពាក្យ, អ្នកការទូត, អ្នកបើករថយន្ត អ្នកបើកយន្តហោះ និងអ្នកផ្សេងទៀត ដែលត្រូវបានអនុញ្ញាតដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ។
ប្រជាជនថៃ ដែលជាប់នៅក្នុងប្រទេសផ្សេងទៀត នឹងត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ ចូលទៅប្រទេសវិញ ។ប្រជាជនថៃ ដែលមានអាយុក្រោម៥ឆ្នាំ និងលើសពី ៧០ឆ្នាំ ត្រូវបានលើកទឹកចិត្ត អោយស្នាក់នៅក្នុងផ្ទះ ហើយការជួបជុំនៅតាមទីសាធារណៈ ត្រូវបានហាមឃាត់ ។
នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានប្រកាសច្បាប់គ្រាអាសន្ននេះ កាលពីថ្ងៃពុធ ដោយចាក់ផ្សាយតាមទូរទស្សន៍ទូទាំងប្រទេស ។ វាមានប្រសិទ្ធិភាពទូទាំងប្រទេស ។ ការហាមឃាត់លើជនបរទេស គឺដើម្បីការពារការនាំចូល ព្រោះថា ករណីឆ្លងភាគច្រើន គឺនាំចូល ។
ប្រាយុទ្ធ ចាន់អូចា បានប្រសាសន៍ថា “មានតែវិធានការចាំបាច់ប៉ុណ្ណោះ ដែលអាចការពារការរីករាលដាលនៃមេរោគ” ។លោកឧត្តមសេនីយ៍ ប្រាយុទ្ធ មានប្រសាសន៍បន្តថា ហាងទាំងអស់ ដែលលក់អាហារ និងទំនិញប្រើប្រាស់ចាំបាច់ នៅតែអាចបើកបាន ។ លោកបានព្រមានថា អ្នកណាម្នាក់ឆ្លៀតយកស្ថានការណ៍នេះ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន នឹងប្រឈមនឹងផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ ។គេរំពឹងថា នឹងមានវិធានការណ៍បន្ថែមទៀត ៕