លោកស្រី Kirstjen Nielsen រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក ដាក់ពាក្យលាឈប់ពីតំណែង

 

ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩​ ម៉ោង 03:04 PM

សហរដ្ឋអាមេរិក៖ លោកស្រី Kirstjen Nielsen រដ្ឋមន្រ្តីសន្តិសុខ សហរដ្ឋអាមេរិក ដែលក្លាយជាអ្នកល្បីល្បាញ ចំពោះការការពារគោលនយោបាយ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងបការបំបែកកុមារអន្តោប្រវេសន៍ ចេញពីឪពុកម្តាយរបស់ពួកគេនោះ បានលើកឡើងកាលនៅថ្ងៃអាទិត្យថា លោកស្រីនឹងលាឈប់ពីតំណែង។

លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក

លោកស្រី Kirstjen Nielsen

តាមប្រភពព័ត៌មាន ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ បានឲ្យដឹងថា ការចុះចេញពីតំណែងរបស់លោកស្រី Kirstjen Nielsen  នេះ គឺត្រូវបានរាយការណ៍ដំបូងដោយកាសែត CBS News ហើយមន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប បាននិយាយថា លោក ត្រាំ បានដាក់ស្នើឲ្យមានការលាឈប់ពីតំណែង របស់លោកស្រី Kirstjen Nielsen  នេះ។

អត្ថបទ៖ សីហា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds