វីរុសថ្មី ឈ្មោះ ហាន់តា(Hantavirus) បានទើបលេចឡើងនិងបានសម្លាប់មនុស្សម្នាក់នៅក្នុងប្រទេសចិន

(បរទេស)៖ នៅពេលដែលពិភពលោកនៅតែប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏សាហាវមួយនេះនៅឡើយ។ ស្រាប់តែពេលថ្មីៗនេះមានវីរុសថ្មីមួយបានផ្ទុះឡើងនៅក្នុងប្រទេសចិននិងបានឆក់យកជីវិតមនុស្សម្នាក់នៅក្នុងប្រទេសចិនផងដែរ។

ជំងឺនេះវាអាចបណ្តាលឱ្យយើងមានជំងឺស្ទះសួតរ៉ាំរ៉ៃ Hantavirus Pulmonary Syndrome (HPS) និងគ្រុនក្តៅ ជាមួយនឹងរោគសញ្ញាក្នុងតំរងនោម Haemorrhagic Fever with Renal Syndrome (HFRS) ។

វីរុសហាន់តា(Hantavirus) ត្រូវបានគេរាយការណ៍ថាឆ្លងតាមរយៈទឹកនោមលាមកឬទឹកមាត់របស់សត្វកកេរ(សត្វកណ្ដុរ)ហើយវាក៏អាចបណ្តាលមកពីការខាំរបស់សត្វកណ្ដុរទៅមនុស្សផងដែរ។

រោគសញ្ញារបស់វីរុសហាន់តាមានសភាពស្រដៀងទៅនឹងវីរ៉ុសកូរូណាផងដែរ ដោយវាបង្កឱ្យឈឺសាច់ដុំ គ្រុនក្តៅ ឈឺក្បាល ក្អក និងការពិបាកដកដង្ហើម(ការដកដង្ហើមខ្លីៗ)។

យោងតាម មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺចិន (CDC) វិធានការបង្ការដែលមានប្រសិទ្ធិភាពបំផុតចំពោះមេរោគ hantavirus គឺការគ្រប់គ្រងចំនួនរបស់សត្វកណ្ដុរឱ្យបានជាក់លាក់ជាទីបំផុត។ ប្រភព scoopwhoop

សម្រួលអត្ថបទដោយ៖ SOEUR.

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds