សម្តេចតេជោ បានបញ្ជាឲ្យគ្រប់ស្ថាប័នទាំងអស់ បញ្ឈប់ការស្គែនមេដៃ ព្រោះមេរោគកូវីដ១៩ នេះឆ្លងតាមការប៉ះពាល់វត្ថុផ្សេងៗ

(ភ្នំពេញ)៖ ក្នុងឱកាសសំណេះសំណាលជាមួយក្រុមគ្រួពេទ្យស្ម័គ្រចិត្ត ដែលត្រូវចេញទៅប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩ ជាមួយក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាដល់ស្ថាប័នរដ្ឋ និងឯកជនទំាងអស់ ផ្អាកចុះវត្តមានមន្រ្តី និងបុគ្គលិករបស់ខ្លួន តាមរយៈការស្គែនមេដៃ។

សម្តេចថាការស្គែនមេដៃនេះ ជាប្រភពមួយដែលអាចឆ្លងកូវីដ១៩។ សម្តេចបានគូសបញ្ជាក់ថាដើម្បីរក្សាអាយុជីវិតពលរដ្ឋ ការស្គែនមេដៃនេះត្រូវតែបញ្ឈប់ ជាបន្ទាន់។

ជាវិធានការបង្ការកុំឲ្យជំងឺកូវីដ១៩នេះ រីករាលដាលតទៅទៀត សម្តេចក៍បានស្នើដល់ពលរដ្ឋបញ្ឈប់កម្មវីធផ្សេងៗ ដែលមានការជុំមនុស្សច្រើន ដូចជាពិធីអាពាហ៍ពិពាហ៍ ជាដើមនោះ។ សម្តេចក៍បានលើកឡើងកម្មវិធីសម្តេចជាច្រើនក៍ត្រូវបានលុបចោលនោះដែរ។

បន្ថែមពីនេះសម្តេចបាន ទទូចដល់ពលរដ្ឋកុំឲ្យមានការរើសអើងចំពោះអ្នកកើតជំងឺកូវីដ១៩ ដែលអាចឈានដល់ការរើសអើងសាសនា ឬពូជសាសន៍នោះ៕

សម្តេចបានបញ្ជាឲ្យគ្រប់ស្ថាប័នបញ្ឈប់ការស្គែនមេដៃ ព្រោះមេរោគកូវីដ១៩

សម្តេចតេជោ បានបញ្ជាឲ្យគ្រប់ស្ថាប័នទាំងអស់ បញ្ឈប់ការស្គែនមេដៃ ព្រោះមេរោគកូវីដ១៩ នេះឆ្លងតាមការប៉ះពាល់វត្ថុផ្សេងៗ

Posted by Fast News on Tuesday, March 24, 2020

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds