លោក កង វង ចៅសង្កាត់ចោមចៅទី១ វាស់កំដៅលើខ្លួនពលករទើបមកពីថៃឃើញមិនប្រក្រីហើយបែរជាគ្មានវិធានការរក្សាទុកឲ្យនៅដាច់ដោយឡែកពីគេ១៤ថ្ងៃនោះទេ
(ភ្នំពេញ)៖ លោក កង វង ចៅសង្កាត់ចោមចៅទី១ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានចុះវាស់កម្តៅពលករដែលមកពីប្រទេសថៃ ប៉ុន្តែហាក់ដូចជាមិនឃើញមានការដាក់ឲ្យនៅដាច់ដោយឡែកនោះទេ។នេះបើតាមឲ្យដឹងពីប្រជាពលរដ្ឋរស់នៅតំបន់នោះដែលបានប្រាប់អង្គភាព Fast News ។
បើយោងទៅតាមផេកហ្វេសបុកលោក ពេជ្រ ស្រស់ បានបង្ហោះតាមបណ្តាញសង្គមថា៖ ពលករមកពីប្រទេសថៃបានចូលមកស្នាក់នៅភូមិទួលពង្រ គឺមានកំដៅខ្លួនខ្ពស់គួរឲ្យសង្ស័យខ្លាំងខណៈនេះលោកចៅសង្កាត់ចោមចៅទី១បាននឹងកំពុងកំណត់មុខសញ្ញារបស់ពលករទាំងអស់នោះបានរួចរាល់ហើយ។
លោកបានបន្តទៀតថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលពង្រស្នើឲ្យអាជ្ញាធរយកពលករទើបមកពីថៃទាំងនោះទៅដាក់ដោយឡែក១៤ថ្ងៃ ហើយយកពួកគាត់ទៅពិនិត្យរកមើលជំងឺCOVID-19 ឲ្យបានច្បាស់លាស់ជៀសវាងកើតមានមេរោគ COVID-19 ហើយដើចម្លងដល់អ្នកក្នុងភូមិទួលពង្រ។
បើយោងតាមគណនីហ្វេសបុកKhun Sandab បានបង្ហោះថា៖ ទោះបីយេីងមិនដឹងថាពួកគាត់មានផ្ទុក Covid19ក៏ដោយ សំខាន់វាស់ឃេីញកំដៅ 38.6c° ទៅហេីយ នៅនែណាំធ្វេីអ្វីទៀត គួរតែចាត់វិធាន ការភ្លាមៗទៅលោកប្រធានជៀសវាងរាលដាលឆ្លងអ្នកដ៏ទៃ
ប៉ុន្តែយ៉ាងណានោះ ខាងអង្គភាព Fast News រងចាំការបកស្រាយពីលោក ចៅសង្កាត់។
គួរបញ្ជាក់ផងដែរកាលពីម្សិលមិញនេះ សម្តេចក្រឡាហោម ស ខេង អះអាងថា រហូតដល់ពេលនេះ ពលករខ្មែរនៅប្រទេសថៃ១៥០០០នាក់ បានត្រឡប់មកកម្ពុជាវិញ ហើយអ្នកខ្លះមិនបានពិនិត្យសុខភាពឡើយ។