រដ្ឋបាល​ខេត្តត្បូង​ឃ្មុំបាន​​បញ្ជាក់ថា អ្នកមានផ្ទុកជម្ងឺ covid-19 ពីរ​នាក់​បាន​ជាសះស្បើយ​

(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋខ្មែរចំនួនពីរនាក់ដែលឆ្លង កូវីដ19 សម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំបានជាសះស្បើយវិញហើយក្រៅពីធ្វើតេស្តឡើងវិញនៅវិទ្យាស្ថានប៉ាស្ទ័រក្នុងរាជធានីភ្នំពេញហើយ បង្ហាញគឺ ចំណោមទាំង 4 មានពីរនាក់ដាក់អវិជ្ជមាន មានន័យថាអស់មេរោគ និងជាសះស្បើយវិញហើយអនុញ្ញាតអោយទៅផ្ទះវិញ។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ចេញផ្សាយ​នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ បង្ហាញថា បុរស​ខ្មែរ​ទាំងពីរ​នាក់ ដែល​មិនមាន​ផ្ទុកមេរោគ​កូ​វីដ​១៩ ក្រោយ​ធ្វើតេស្ត ២​លើក រួចមក​នេះ ម្នាក់​អាយុ ៥៦ ឆ្នាំ រស់នៅ​ឃុំ​កោង​កាង ស្រុក​ពញាក្រែក និង​ម្នាក់ទៀត អាយុ ៥៣​ឆ្នាំ រស់នៅ​ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ​។​

​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់ថា «​ការពិសោធន៍​លើ​អ្នកជំងឺ​ទាំងពីរ​នេះ ទទួលបាន​លទ្ធផល​អ​វិជ្ជមាន​ដូចគ្នា ចំនួន ២​លើក​។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យ​ជំនាញ បានអនុញ្ញាត​ឲ្យ​ពួកគាត់ វិល​ត្រលប់​ទៅ​គេហដ្ឋាន​របស់ខ្លួន​វិញ​ហើយ​»​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២៣​មីនា​ម្សិលមិញ មន្ទីរ​សុខាភិបាល ខេត្តព្រះវិហារ ក៏បាន​ប្រកាស​ពី​ការ​ជាសះស្បើយ ដោយ​មិនមាន​ផ្ទុកមេរោគ​កូ​វីដ​១៩ ទៀត​ទេ លើ​បុរស​ខ្មែរ ២​នាក់​។ ដូច្នេះ គិត​ត្រឹម​រសៀល ថ្ងៃទី​២៤​មីនា​នេះ មាន​អ្នកជំងឺ​កូ​វីដ ចំនួន ៦​នាក់​ហើយ បានជា​សះស្បើយ ក្នុងនោះ រួមមាន​៖ បុរស​ខ្មែរ ២​នាក់ នៅ​ខេត្តព្រះវិហារ និង​បុរស​ខ្មែរ ២​នាក់ នៅ​ខេត្ត​ត្បូងឃ្មុំ រួមទាំង​បុរស​ជនជាតិ​ចិន​ម្នាក់ នៅ​ខេត្ត​ព្រះសីហនុ និង​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ បញ្ជូន​មកពី​ខេត្តកំពង់ចាម មក​សម្រាក​ព្យាបាល នៅ​ភ្នំពេញ​។​

​កាលពី​យប់​ថ្ងៃទី​២៣​មីនា ក្រសួងសុខាភិបាល បានប្រកាសថា នៅ​កម្ពុជា​យើង មាន​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន ៨៧​នាក់ ក្នុងនោះ មាន​ខ្មែរ​យើង ៣៥​នាក់​៕

 

អានសេចក្តី​ប្រកាស​ព័ត៌មាន​​៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds