ក្តៅៗ ! លោក ពេជ្រ ស្រស់ ស្នើទៅសម្តេចតេជោ លើការពន្យាពេលសងបំណុលរបស់ពលរដ្ឋ ដែលជំពាក់ធនាគារឯកជន ក្នុងមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាជីវកម្មខ្នាតតូច ខណៈកម្ពុជាជួបជម្ងឺ កូវីដ១៩

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណៈបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានសរសេរលិខិតមួយផ្ញើតាមរបស់ឯកឧត្តមបណ្ឌិត ឈឹម ផលវរុណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដោយស្នើសុំសម្តេចតេជោ លើការពន្យាពេលសងបំណុលរបស់ពលរដ្ឋ ដែលជំពាក់ធនាគារឯកជន ក្នុងមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាជីវកម្មខ្នាតតូច ខណៈកម្ពុជាជួបជម្ងឺ កូវីដ១៩ ។

លោក ពេជ្រ ស្រស់ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា « នៅរសៀលនេះ ខ្ញុំបានសម្រេចចិត្តផ្ញើលិខិតមួយជូនទៅសម្តេចតេជោ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពិសេសមួយពីសម្តេចតេជោស្នើលោកជួយចរចារជាមួយនឹង ធនាគារ ឯកជនឲ្យពន្យាពេលការប្រមូលបំណុលពីប្រជាពលរដ្ឋខ្មែរមួយរយៈសិន ក្នុងកាលៈទេសៈ មេរោគ COVID -19 កំពុងរាតត្បាតក្នុងប្រទេសកម្ពុជា»។

លោកបានបញ្ជាក់បន្ថែមទៀតថា អ្វីដែលលោកត្រូវធ្វើគឺធ្វើអស់ហើយ នៅឡើយលទ្ធផលគឺទុកឲ្យរដ្ឋាភិបាលជាអ្នកកំណត់ទៅចុះ។ នៅក្នុងលិខិតដែលប្រធានគណៈបក្សយុវជនកម្ពុជារូបនេះបាន សរសេរគឺមានអត្ថន័យ និងខ្លឹមសារថា ៖ សូមសម្ដេចតេជោមេត្តាអន្តរាគមន៍លើការពន្យាពេលក្នុងការបង់បំណុលរបស់ប្រជាពលរដ្ឋខ្មែរជាអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាជីវករពាណិជ្ជករខ្នាតតូចដែលបានខ្ចីថវិកាធ្វើជាដើមទុនពីធនាគារឯកជនទាំងអស់ក្នុងប្រទេសកម្ពុជាមួយរយៈសិនដោយសារមេរោគកូវីដ១៩ បានឆ្លងមកដល់កម្ពុជាយ៉ាងឆាប់រហ័ស ធ្វើឲ្យប្រជាពលរដ្ឋខ្មែរជួបនូវវិបត្តិសេដ្ឋកិច្ចយ៉ាងគំហុក។។

ក្នុងនាមជាប្រធានប្រតិភូគណបក្សយុវជនកម្ពុជាសូមស្នើដល់សម្ដេចតេជោមេត្តាពិចារណាពិភាក្សានិងចរចាជាមួយធនាគារឯកជនទាំងអស់ឲ្យពន្យារពេលក្នុងការបង់បំណុលរបស់ប្រជាពលរដ្ឋខ្មែរដែលបានខ្ចីនូវថវិកាធ្វើជាដើមទុនរកស៊ីហើយត្រូវបានមេរោគកូវីដ១៩ ឆ្លងមកប្រទេសកម្ពុជាធ្វើឱ្យប៉ះពាល់ដល់ការរកស៊ីរបស់ពួកគាត់ជាហេតុនាំឲ្យមុខរបរ និងអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ បាត់បង់ចំណូលប្រចាំថ្ងៃ ហើយធ្វើឲ្យពួកគាត់គ្មានលទ្ធភាពបង់បំណុលជូនធនាគារឯកជនដែលពួកគាត់បានខ្ចីនោះឡើយ។ ក្នុងន័យនេះខ្ញុំសូមសម្ដេចតេជោជួយផ្ដល់ជួយដល់ប្រជាពលរដ្ឋយើងមួយចំនួនដែលកំពុងតែជួបការលំបាកយ៉ាងខ្លាំងក្នុងការចេញស្វែងរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃក៏ដូចជាបងបំណុលជូនធនាគារឯកជនអំឡុងពេលមេរោគកូវីដ១៩ឆ្លងយ៉ាងលឿននៅក្នុងប្រទេសកម្ពុជា៕

Image may contain: 4 people, people standing and suit

Image may contain: text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open