លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ បច្ចុប្បន្ននេះកម្ពុជា មានលទ្ធភាពបោះក្រដាសប្រាក់រៀលដោយម៉ាស៊ីនទំនើបៗ និងមិនបារម្ភពីការក្លែងបន្លំ

ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩​ ម៉ោង 02:19 PM

(ភ្នំពេញ)៖  លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញសម្ពោធដាក់ឱ្យ ដំណើរការជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញ អំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា “ បច្ចុប្បន្ននេះប្រទេសកម្ពុជា មានលទ្ធភាពបោះក្រដាសប្រាក់រៀលដោយខ្លួនឯង ដោយប្រើប្រាស់ម៉ាស៊ីនទំនើបៗ ដោយមិនមានការព្រួយបារម្ភពីការក្លែងបន្លំខុសពីអតីតកាល ដែលក្រដាសប្រាក់រៀល ត្រូវបានយកទៅបោះនៅបរទេស ដើម្បីយកមកប្រើប្រាស់នៅកម្ពុជាក្នុងសម័យនោះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ស្ថានភាពថ្ងៃនេះ ដែលនៅថ្ងៃនេះដែលយើងអាចបោះក្រដាសប្រាក់ បានដោយខ្លួនឯងដោយគ្មានការក្លែងបន្លំបាន ដោយយើងមានម៉ាស៊ីនទំនើបៗ យកមកធ្វើការប្រើប្រាស់ពេលនោះវាលំបាកណាស់ សម្រាប់យើងទើបនឹងបោះឱ្យចរាចរណ៍»។

អត្ថបទ៖ សីហា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds