ស្រ្តីជនជាតិខ្មែរម្នាក់ដំបូង ដែលរស់នៅសហរដ្ឋអាមេរិក បានស្លាប់ដោយសារតែ កូវីដ១៩

ភ្នំពេញ៖ ស្រ្តីជនជាតិខ្មែរម្នាក់ ដែលរស់នៅសហរដ្ឋអាមេរិក បានទទួលមរណភាពដោយសារតែជំងឺកូវីដ-១៩។ នេះបើយោងតាមការបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ PNN News នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២០។

ស្រ្តីខាងលើមានឈ្មោះថា នុត ឈុនហ៊ាង អាយុ ៦៥ឆ្នាំ រស់នៅទីក្រុង Seattle រដ្ឋ Washington State។ នៅមុនពេលទទួលអនិច្ចកម្មអ្នកស្រី បានព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យមួយកន្លែងអស់រយៈពេលជាងបីសប្ដាហ៍ ហើយដោយសារតែស្ថានភាពជំងឺកាន់តែតែ​វិវឌ្ឍន៍ទៅមុខ លុះដល់ថ្ងៃទី ២២ ខែ មីនា ម្សិលមិញនេះ អ្នកស្រីក៏បានលាចាកលោកតែម្ដង។

ជុំវិញរឿងរ៉ាវដ៏សោកសៅនេះ លោកឧកញ៉ា សុង សារ៉នដែលត្រូវជាកូន ក៏បានចែករំលែកដំណឹងមក PNN Newsហើយលោកថែមទាំងហៅជំងឺនេះថាជា «សត្រូវលាក់មុខ»។ ទន្ទឹមគ្នានេះដែរ ភរិយាលោក សុង សារ៉ន បានឲ្យដឹងថា ក្រុមគ្រូពេទ្យនៅសហរដ្ឋអាមេរិកមានចិត្ដមនុស្សធម៌ណាស់ ដោយនៅនាទីចុងក្រោយ គ្រូពេទ្យបានរៀបចំឲ្យក្រុមគ្រួសារនៅស្រុកខ្មែរអាចមើលឃើញអ្នកជំងឺជាលើកចុងក្រោយ និងបានឲ្យអ្នកជំងឺទទួលព្រះធម៌តាមរយៈទូរសព្ទ ដែលស្មូតចេញពីទីក្រុងភ្នំពេញ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds