Breaking News៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ពីរនាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងឡើងដល់៨៦នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ពីរនាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ឡើងដល់ ៨៦នាក់ហើយ។ នេះបើតាមការប្រកាសរបស់នាយដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) របស់ក្រសួងសុខាភិបាល។

បើតាមសេចក្តីប្រកាសបានឱ្យដឹងថា អ្នកឆ្លងមេរោគកូវីដ១៩ ដែលទើបរកឃើញថ្មីនេះ១នាក់នៅខេត្តកំពង់ចាម និង១នាក់ នៅខេត្តកោះកុង។

លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកឆ្លងថ្មីពីរនាក់នេះគឺបានឆ្លងពីពលរដ្ឋខ្មែរដែលចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប៨៦នាក់ហើយ (ស្រី២១នាក់ ប្រុស៦៣នាក់ ដែលក្នុងនោះមានចិន១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) អង់គ្លេស ៣នាក់ (ក្នុងនោះមាន១នាក់បានជាសះស្បើយហើយ) កាណាដា១នាក់ ប៊ែលហ្សិក១នាក់ បារាំង៣៣នាក់ (ក្នុងនោះមានកូនប្រុសបង្កើតអាយុ៤ខែ) ម៉ាឡេស៊ី១២នាក់ និងខ្មែរ៣៣នាក់។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមការងាររបស់ខ្លួន កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីបន្តទៀត ហើយនឹងបន្តជម្រាបជូនប្រជាពលរដ្ឋ ប្រសិនបើមានករណីវិជ្ជមានកូវីដ១៩ ថ្មីណាផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds