មហាសេដ្ឋីបច្ចេកវិទ្យា ២នាក់ ចាប់ដៃគ្នា នាំយកបច្ចេកវិទ្យាថ្មីមកកាន់កម្ពុជា ជួយពិនិត្យរកអ្នកសង្ស័យមានផ្ទុកមេរោគកូវីដ១៩ ដើម្បីទប់ស្កាត់ការឆ្លង

យោងតាមសារព័ត៌មាន Business Insider បានឲ្យដឹងថា អង្គការសប្បុរសធម៌ចំនួនពីររបស់មហាសេដ្ឋីបច្ចេកវិទ្យា Mark Zuckerberg និង Bill Gates រួមមាន Chan Zuckerberg Initiative (CZI) និង Bill Gates Foundation (BGF) បានសហការគ្នា នាំយកបច្ចេកវិទ្យាចុងក្រោយ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនទាំងពីរនេះ មកជួយដល់សកម្មភាពត្រួតពិនិត្យ រកអ្នកសង្ស័យមានផ្ទុកវីរុសកូរ៉ូណាថ្មី ដែលមេរោគបង្កទៅជំងឺ COVID-19។

Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុកបាននិយាយថា៖ តាមរយៈភាពជាដៃគូរវាងមូលនិធិសប្បុរសធម៌របស់ខ្លួន និង Gates អ្នកស្រាវជ្រាវនៅកម្ពុជាអាចមានលទ្ធភាពតំរៀបហ្សែននៃវីរុសដែលបង្កើតឲ្យមានវីរុស covid-19 បានពេញលេញ  ដែលធ្វើឲ្យកាន់តែងាយស្រួល និងលឿនសម្រាប់ពួកគេដើម្បីកំណត់អត្តសញ្ញាណប្រសិនបើមនុស្សមានផ្ទុកវីរុសនេះ។

ជាមួយគ្នានេះ Mark បានសរសេរនៅលើបណ្ដាញសង្គមថា៖ « ក្រុមអ្នកស្រាវជ្រាវនេះបានបង្កើតបច្ចេកវិទ្យាថ្មីជាសាធារណៈ នូវឧបករណ៍ IDSeq ដូច្នេះអ្នកវិទ្យាសាស្ត្រទាំងអស់នៅគ្រប់ទីកន្លែង អាចសិក្សាពីហ្សែនបានពេញលេញ និងច្បាស់លាស់ នៃវីរុសកូវីដ១៩ ដែលកំពុងរីករាលដាលពេញពិភពលោក »។ ឧបករណ៍ IDSeq គឺជាឧបករណ៍បង្ករោគដើម្បីរករោគណាមួយ​ ដែលត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងឆ្នាំ២០១៨ ក្រោមកិច្ចសហការគ្នារវាងអង្កការសប្បុរសធម៌ទាំងពីរ។

ការតំរៀបហ្សែនសម្រាប់រកវីរុសកូរ៉ូណានេះ នឹងអនុញ្ញាតឲ្យអ្នកស្រាវជ្រាវសិក្សាពីដើមកំណើតរបស់វា ថាតើមានជំងឺអ្វីផ្សេងទៀតដែលទាក់ទង ឬ កើតឡើងតាមរយៈវីរុសនេះ និងរបៀបដើម្បីបញ្ឈប់ការពង្រីកខ្លួនរបស់វាផងដែរ។ ទោះបីជាយ៉ាងនេះក្ដី ក្រុមអ្នកសា្រវជ្រាវនៅកម្ពុជា ដែល នាយកប្រតិបត្តិរូបនេះលើកឡើង មិនមែនជាអ្នកវិទ្យាសាស្ត្រតែមួយគត់ដែលតំរៀបហ្សែនសម្រាប់វីរុស Covid-19 នោះទេ ពោលគឺការតំរៀបហ្សែនដំបូងបង្អស់ គឺត្រូវបានធ្វើឡើងដោយអ្នកស្រាវជ្រាវចិនរួចទៅហើយកាលពីថ្ងៃទី ១០ ខែមករា៕

ប្រភព៖ businessinsider

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds