Rakitic យល់​ព្រម​ផ្លាស់​ទៅ Juventus ដោយ​សារ​វត្តមាន De Jong

ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៩ ម៉ោង 01:27PM

តារា​របស់ Barcelona គឺ Ivan Rakitic បាន​យល់​ព្រម​ផ្ទេរ​ទៅ​កាន់​ Juventus ក្នុង​រដូវ​ក្ដៅ​នេះ ដោយ​សារ​វត្តមាន​របស់ Frenkie De Jong ត្រូវ​មក​ជំនួស​កន្លែង​របស់​គេ​នៅ Camp Nou។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​​របស់​សារព័ត៌មាន​អ៊ីតាលី។

​​សមាជិក​រង​ជើង​ឯក​ World Cup ជាមួយ​ក្រូអាត​មិន​ត្រូវ​បាន​ផ្ដល់​សំណើ​ចំពោះ​កុងត្រា​ថ្មី​នៅ Camp Nou ឡើយ បន្ទាប់​ពី​ក្លឹប​ចុះ​កុងត្រា​ទិញ​​យក​ De Jong ពី​ក្លឹប Ajax។ Rakitic ដែល​កិច្ចសន្យា​​អសុពលភាព​ដល់​ឆ្នាំ​២០២១ ធ្លាប់​ធ្វើ​បាន​បញ្ជាក់​កាល​ពី​ខែ​មុន​​ថា គេ​ចង់​បន្ត​នៅ​ប្រទេស​អេស្ប៉ាញ ក្រោយ​លេច​ព័ត៌មាន​គេ​ជិត​ផ្លាស់​ទៅ Inter Milan។

ផ្អែក​តាម​សារព័ត៌មាន​អ៊ីតាលី កីឡាករ​វ័យ​៣១​ឆ្នាំ​បាន​យល់​ព្រម​កុងត្រា​ជាមួយ​ Juventus ចាកចេញ​ពី​ប្រទេស​អេស្ប៉ាញ​ទៅ​កាន់​អ៊ីតាលី។ ការ​សម្រេច​ចាកចេញ​នេះ​ក៏​ព្រោះ​តែ Rakitic យល់​ឃើញ​​ជម្រើស​ដំបូង​របស់​គេ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ernesto Valverde អាច​នឹង​បាត់​បង់ ពេល​ដែល De Jong មក​ដល់៕ ​​

អត្ថបទ ៖​ ពេជ្រ គឹមស្រ៊ិន
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds