ខ្លាចឆ្លង COVId-19 ពេក! ពិធីមង្គលការនៅអង់គ្លេសអនុញ្ញាតឲ្យមានតែគ្នាតែ៥នាក់ប៉ុណ្ណោះ

(បរទេស)​​​​​​​​​​​​​​​​៖ បើតាម​សេចក្ដីជូនដំណឹងរបស់ព្រះវិហារ អ្នកដែលអាច​ចូលរួម​ក្នុពិធីមង្គលការនេះបាន​មាន​តែ​លោកអាចារ្យម្នាក់ កូនកម្លោះ កូនក្រមុំ និង​សាក្សីចំនួនពីរនាក់។ ចំពោះអ្នកចូលរួមត្រូវរក្សាចម្ងាយឆ្ងាយគ្នា​តាម​ដែលអាចធ្វើទៅបាន។ ការ​កំណត់ចំនួនបែបនេះ ខាងព្រះវិហារ​បញ្ជាក់ថា​ដើម្បីចូលរួមទប់ស្កាត់ការរាលដាលវីរុស COVID-19។

ក្រៅពីនេះខាងព្រះវិហារក៏បាន​ហាមលោកអាចារ្យមិនឲ្យប៉ះពាល់ចិញ្ចៀនអាពាហ៍ពិពាហ៍ ឬកាន់ដៃកូនកម្លោះ ក្រមុំ ក្នុង​ការ​ផ្ដល់ពរជ័យ​ដល់​ភិរិយាស្វាមីដូចមុនទៀតនោះដែរ។ គិតមកដល់ពេលនេះនៅអង់គ្លេសមានអ្នកឆ្លងវីរុស COVID-19 ចំនួន៣ ២៦៩​ករណី មានអ្នកស្លាប់១៤៤ និងមានអ្នក​ជាសះស្បើយ១៩​នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds