រថយន្ត​ដឹក​មាន់​បុកជាមួយ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​…​ស្លាប់​ម្នាក់​របួស​៥​នាក់

ម៉ោង ០៩:៣៥

រាជធានី ភ្នំពេញ ៖ រថយន្ត ហ៊ី យ៉ា ន់ ដាយ ដឹក មាន់ មួយ គ្រឿង ខណៈ ដែលអ្នកបើកបរ ខ្វះ ការ ប្រុង ប្រយ័ត្ន បាន ជ្រុលចង្កូត ទៅ បុក ម៉ូតូ ផ្ទប់ នឹង រថយន្ត កុងតឺន័រ ដែលបាន ឈប់ រង់ចាំ ភ្លើងស្តុប ពីក្រោយ ពេញទំហឹង បណ្តាល អោយ មាន អ្នក រង របួសធ្ងន់ ស្រាល ចំនួន ៥ នាក់ និង ស្លាប១ម្នាក់ នៅ កន្លែង ហេតុការណ៍ នេះ បាន កើតឡើង នៅ វេលា ម៉ោង ៣ ទៀប ភ្លឺ ថ្ងៃ ទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ចំនុច ស្តុ ប សេះ មាស ផ្លូវ វ៉េ ង ស្រេង កែង នឹង ផ្លូវ ៣០ ម៉ែត្រ ភូមិ ដំណាក់ ធំ ៣ ខណ្ឌមានជ័យ ។សព ជន រង គ្រោះ មានឈ្មោះ ដូច សន ភេទ ប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ បើកបរ រថយន្ត ស្នាក់ នៅ ភូមិ ត្រពាំង ឃុំ ភ្នំ តូច ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ ។ ចំនែក អ្នក រង របួសធ្ងន់ ស្រាល ចំនួន ៥ នាក់ មិន បានអោយ ដឹង ឈ្មោះ ឡើយ ។

តាម ប្រភព ព័ត៌មាន ពី កន្លែង កើតហេតុ បានអោយ ដឹង ថា មុន ពេល កើតហេតុ គេ បានឃើញ រថយន្ត សណ្តោង កុងតឺន័រ ម៉ាក DAWOO ពណ៌ ខៀវ ពាក់ ស្លាក លេខ ភ្នំពេញ 3A- 1968 បើក មក ឈប់ រង់ចាំ ភ្លើងស្តុប ស្រប ទិស គ្នា ជាមួយ និង ម៉ូតូ ម៉ាក ហុងដា ឌ្រី ម ពណ៌ ខ្មៅ ពាក់ ស្លាក់ លេខ ស្វាយ រៀង 1M- 8023 ដែល ជិះ ដោយ បុរស ម្នាក់ ក្នុង ទិស ដៅ ពី លិចទៅ កើត ខណៈ ដែល ម៉ូតូ និង រថយន្ត កំពុង តែ ឈប់ រង់ចាំ ភ្លើងស្តុប ក៏ ស្រាប់តែ មាន រថយន្ត ដឹក មាន់ ម៉ាក ហ៊ី យ៉ា ន់ ដាយ ពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ 2AK – 4133 ជិះ គ្នា ៤ នាក់ រូ ម ទាំង អ្នកបើកបរ បាន បើក មក ក្នុង ទិស ដៅ ស្របគ្នា ទាំង ល្បឿន លឿន ខ្វះ ការ ប្រុង ប្រយ័ត្ន បាន ជ្រុល ទៅ បុក ពីក្រោយ ម៉ូតូ ផ្ទប់ នឹង រថយន្ត កុងតឺន័រ ដែល ឈប់ រង់ចាំ ភ្លើងស្តុប យ៉ាង ពេញទំហឹង បណ្តាល អោយ រថយន្ត ខ្ទេច ផ្នែក ខាង មុខ កៀប ជាប់ និង កន្ទុយ ក្រោយ រថយន្ត កុងតឺន័រ បណ្តាល អោយ បុរស ជា អ្នក បើករថយន្ត ដឹក មាន់ កៀប ជាប់ ស្លាប់ នៅ ក្នុង រថយន្ត រីឯ អ្នក រួម ដំណើរ ៤ នាក់ រង របួសធ្ងន់ ២ ស្រាល ២ រីឯ អ្នក រង របួសធ្ងន់ ត្រូវ បាន រថយន្ត សង្គ្រោះ ដឹក ទៅ សង្គ្រោះ នៅ មន្ទី ពេទ្យ ចំនែក ខាង ម៉ូតូ ក៏ រង របួសស្រាល ត្រូវ បាន ដឹក យក ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ ដូច គ្នា ។

ប្រភព៖ kohsantepheapdaily

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds